ជើង​ហោះហើរ​មួយ​ត្រូវ​ពន្យារ​​ព្រោះ​ Wi-Fi ​មាន​ឈ្មោះ​សាហាវ​ពេក

​ជើង​ហោះហើរ​មួយ​​របស់​ក្រុមហ៊ុន​​​អាកាសចរ​ Qantas នៅ​​ក្នុង​ប្រទេស​អូស្ត្រាលី​ត្រូវ​ពន្យារពេល​ច្រើន​ជាង​ពីរ​ម៉ោង​ ព្រោះ​តែ Wi-Fi មួយ​មាន​ឈ្មោះ​គួរ​ឲ្យ​ខ្លាច។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ West Australian បាន​ឲ្យ​ដឹង​ថា​​ ក្នុង​ជើង​ហោះហើរ​លេខ​ QF481 មាន​អ្នក​ដំណើរ​ម្នាក់​បាន​​ប្រទះ​ឃើញ​ Wi-Fi Hotspot មួយ​មាន​ឈ្មោះ​ថា​ “Mobile Detonation Device” (ទូរសព្ទ​បញ្ជា​គ្រឿង​បំផ្ទុះ) ហើយ​គាត់​ក៏​បាន​​ផ្ដល់​ដំណឹង​ដល់​បុគ្គលិក​ក្នុង​យន្តហោះ​ភ្លាម។

ព្រោះ​តែ​មាន​ឈ្មោះ​សាហាវ​បែប​នេះ​ បាន​បង្ខំ​ឲ្យ​ក្រុមការងារ​លើ​យន្តហោះ​ប្រកាស​រក​មុខ​ម្ចាស់​ Wi-Fi ខាង​លើ​ ប៉ុន្តែ​មិន​មាន​ឃើញ​នរណា​ម្នាក់​ចេញ​មក​ឡើយ។ ក្រោយ​មក​ទៀត​គេ​ចាប់​ផ្ដើម​​​​ស្កេន​រក​ឧបករណ៍​​គ្រោះ​ថ្នាក់​​លើ​យន្តហោះ​ ដោយ​បង្ហាញ​ថា​យន្តហោះ​មិន​មាន​ការ​គំរាម​កំហែង​អ្វី​នោះ​ទេ​ គឺ​មាន​សុវត្ថិភាព​ល្អ។

យ៉ាង​ណា​ក្ដី​​​មាន​អ្នក​ដំណើរ​ប្រមាណ​ ៤០​នាក់​ បាន​ចុះ​ចេញ​ពី​យន្តហោះ​ដោយ​​សារ​ភាព​ភ័យ​ខ្លាច។ ចំណែក​អ្នក​ដំណើរ​ឯ​ទៀត​បន្ត​ការ​ហោះហើរ​​ដូច​​ធម្មតា​ ដោយ​គ្រាន់​តែ​ត្រូវ​ពន្យារ​ពេល​២​ម៉ោង។ តាម​ហេតុការណ៍​ខាង​លើ​អាច​សន្និដ្ឋាន​បាន​ថា​វា​ជា​ការ​ Prank ឬ​ប្រហែល​ជា​ឈ្មោះ​ឧបករណ៍​មួយ​ដែល​ស្ថិត​ក្នុង​​ព្រលានយន្តហោះ៕​​​​​

ប្រភព៖ sabay

  • ជើង​ហោះហើរ​មួយ​ត្រូវ​ពន្យារ​​ព្រោះ​ Wi-Fi ​មាន​ឈ្មោះ​សាហាវ​ពេក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:កំសាន្ត
Tags: