ស្ងាត់ៗ ប្រពន្ធ Moses Chan សម្រាលកូន​ទី​បី​បាត់​

6 Videos


តារាសម្តែងហុងកុងល្បីឈ្មោះ លោក Moses Chan និង ភរិយា Aimee Chan បានទទួលស្វាគមន៍កូនទីបីរបស់ខ្លូនកាលពីថ្មីៗនេះ ។ កាលពីថ្ងៃទី ២៨ ខែមេសា អ្នកនាំពាក្យរបស់នាង Aimee បានប្រកាសប្រាប់ថា នាងបានផ្តល់កំណើតដល់កូនទីបីបានជោគជ័យហើយ ។

ស្ងាត់ៗ ប្រពន្ធ Moses Chan សម្រាលកូន​ទី​បី​បាត់​

គេបានបន្ថែមឲ្យដឹងទៀតថា គូស្វាមីភរិយានេះកំពុងរៀបគម្រោងធ្វើសន្និសីទកាសែតនៅមន្ទីរពេទ្យ Hong Kong Santorium Hospital នាពេលខាងមុខ ដើម្បីប្រកាសប្រាប់ពីភេទរបស់កូនពួកគេ ។ លោក Moses និង ប្រពន្ធបានរៀបការកាលពីឆ្នាំ ២០១៣ និង បានផ្តល់កំណើតកូនប្រុសទី ១ Aiden Joshua នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៣ ហើយកូនប្រុសទី ២ Nathan Lucas នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយកូនទាំងពីរសុទ្ធតែបង្កើតដោយធម្មជាតិ ។

ស្ងាត់ៗ ប្រពន្ធ Moses Chan សម្រាលកូន​ទី​បី​បាត់​

ពេលនេះ សារព័ត៌មានកំពុងទន្ទឹងរងចាំពីសន្និសីទកាសែតរបស់ពួកគេ ហើយចង់ដឹងថាតើពួកគេអាចតាមបានកូនស្រី ឬ អត់ ? តែតាមដឹង ពួកគេយកកូនត្រឹមតែបីនាក់ប៉ុណ្ណោះ យ៉ាងណាក្តី ក៏សូមអបអរសាទរដល់គ្រួសារលោក Moses ផងដែរ ៕ថាវរិទ្ធ(ប្រភព ៖ ជេនស្តារ)

ស្ងាត់ៗ ប្រពន្ធ Moses Chan សម្រាលកូន​ទី​បី​បាត់​