ប៉ែន ចំរុង បញ្ចេញ​សារ​បង្វែរ​ដាន​ក្នុង​រឿង​លែងលះ​

6 Videos


ក្រោយពីលេចឮព័ត៌មានថា ប៉ែន ចំរុង ប្តឹងលែងលះ ភិន សុដាលីស ដែលកំពុងពពោះកូនក្នុងផ្ទៃបីខែ កក្រើកពេញពិភពសិល្បៈនោះ រហូតមកដល់ពេលនេះ ប៉ែន ចំរុង មិនទាន់មានការបកស្រាយណាមួយទាក់ទងរឿងរ៉ាវខាងលើនៅឡើយ ផ្ទុយស្រឡះ ប៉ែន ចំរុង ហាក់ធ្វើដូចហី គ្មានប្រតិកម្មអ្វីបន្តិចសោះ បែរជាទៅថ្លែងសាស័ព្ទក្នុងចិត្តផ្ញើជូនអ្នកម្តាយធ្វើព្រងើយ ក្នុងឱកាសទិវាអ្នកម្តាយទៅវិញ ។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ លោក ប៉ែន ចំរុង បានចេញឃ្លាឃ្លោងសាស័ព្ទទៅកាន់អ្នកម្ដាយរបស់លោកថា «អរគុណម៉ែដែលតែងតែផ្តល់ភាពកក់ក្តៅ និង កម្លាំងចិត្តឱ្យកូន ហើយតែងតែផ្តល់ការទូន្មានគ្រប់ពេលវេលា គ្មានអ្វីប្រៀបផ្ទឹមពាក្យថាម៉ែបានទេ កូនសុំទោសបើកូនធ្វើឱ្យម៉ែមិនសប្បាយចិត្ត» ។

ប៉ែន ចំរុង បញ្ចេញ​សារ​បង្វែរ​ដាន​ក្នុង​រឿង​លែងលះ​

នៅក្នុងសារដែល ប៉ែន ចំរុង បង្ហោះនេះ មានឃ្លាមួយគួរឱ្យចាប់អារម្មណ៍ ទាក់ទងនឹងរឿងរ៉ាវដាក់ពាក្យប្តឹងលែងលះ ភិន សុដាលីស ដែលឃ្លានោះ ប៉ែន ចំរុង បានសរសេរថា «កូនសុំទោស បើកូនធ្វើឱ្យម៉ែមិនសប្បាយចិត្ត» ។ ឃ្លានេះហាក់សបញ្ជាក់ថា ប៉ែន ចំរុង បាននិងកំពុងធ្វើឱ្យម្តាយ ក៏ដូចជាក្រុមគ្រួសារកំពុងពិបាក និង មិនសប្បាយចិត្តចំពោះរឿងអ្វីមួយដែលខ្លួនបានធ្វើ ។

ប៉ែន ចំរុង បញ្ចេញ​សារ​បង្វែរ​ដាន​ក្នុង​រឿង​លែងលះ​

ក្រោយការបង្ហោះឃ្លាឃ្លោងក្នុងចិត្ត ដែលហាក់ទទួលស្គាល់ទង្វើដែលខ្លួនបានធ្វើ បង្កប់ក្នុងខ្លឹមសារដែលថ្លែងជូនអ្នកមានគុណនោះ លោក ប៉ែន ចំរុង មិនបានទទួលការសរសើរទេ តែបែរជាទទួលបានការបញ្ចេញយោបល់យ៉ាងទទូចពីមហាជន សុំឱ្យលោកចេញមុខមកបកស្រាយការពិតលម្អិតពីរឿងលែងលះខាងលើ ដោយមានពាក្យសម្តីដាក់បន្ទុកធ្ងន់ៗជាច្រើនបានលើកឡើងទៅលើរូបលោកថាជាមនុស្សប្រុសខ្វះការទទួលខុសត្រូវជាដើម ។

នេះគ្រាន់ជាការដាក់បន្ទុកមួយលើលោក ប៉ែន ចំរុង ប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក្នុងនាមជាកូនល្អម្នាក់របស់អ្នកម្តាយ ទោះបីមានរឿងប៉ុនភ្នំមកបាំងជុំជិតជីវិតក៏ដោយ ក៏ ប៉ែន ចំរុង នៅតែឆ្លៀតក្នុងឱកាសទិវាអ្នកម្តាយពិភពលោក ថ្លែងពាក្យពេចន៍ជូនអ្នកម្តាយជាទីស្រឡាញ់របស់លោកដែរ ៕ សាកល

ប៉ែន ចំរុង បញ្ចេញ​សារ​បង្វែរ​ដាន​ក្នុង​រឿង​លែងលះ​
ប៉ែន ចំរុង បញ្ចេញ​សារ​បង្វែរ​ដាន​ក្នុង​រឿង​លែងលះ​
ប៉ែន ចំរុង បញ្ចេញ​សារ​បង្វែរ​ដាន​ក្នុង​រឿង​លែងលះ​