អាថ៌កំបាំងគួរឲ្យភ្ញាក់ផ្អើលអំពីផ្នែកទាំងឡាយលើសរីរាង្គ

​ល្បឿន​កណ្តាស់​ឡើងដល់​១០០ ប្រយោជន៍​ក្នុង​១​ម៉ោង មនុស្ស​ម្នាក់ៗ​បង្កើត​អាងទឹក​មាត់​១ សរសៃឈាម​វែ​វ​ដល់​៦០.០០០​យោ​ច នោះ​ជា​អាថ៌កំបាំង​មួយ​ក្នុងចំណោម​អាថ៌កំបាំង​របស់​សរីរាង្គ ដែល​ពុំមែន​នរណា​ក៏​ដឹង​នោះឡើយ ។​ ​ផ្នែក​នីមួយៗ​សុទ្ធតែ​ក្តាប់​ឯតទគ្គ​កម្ម​មួយ​គួរ​ឲ្យ​សរសើរ ។​

-​នរណា​ក៏មាន​ក្រ​យ៉ៅ​អណ្តាត​ដែរ​​និយាយ​ដោយ​ពិត​ទៅ កុំ​ឲ្យ​អ្នកណា​មើល​អណ្តាត​ប្រសិន​អ្នក​ចង់​លាក់​ឈ្មោះ ។ ព្រោះ​ដូចជា​ក្រ​យ៉ៅ​ដៃ​ដែរ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​ស្នា​មក្រ​យ៉ៅ​អណ្តាត​តែមួយគត់ ។​

-​ដល់​អាយុ​៧០​មនុស្ស​ម្នាក់ៗ​នឹង​បាត់​ស្បែក 47,6kg​ជា​មធ្យម​មនុស្ស​យើង​ម្នាក់ៗ​បាត់​ប្រមាណ​៦០០.០០០ គ្រាប់​ស្បែក​ក្នុង​មួយ​ម៉ោង ។ ក្នុង​១​ឆ្នាំ​បរិមាណ​ស្បែក​ដែល​យើង​បាត់បង់​ឡើងដល់​ប្រមាណ​ជិត​៧០០g ហើយ​ដល់​អាយុ​៧០​នោះ​បរិមាណ​នេះ​នឹង​ឡើងដល់​47,6kg ។

​-​ឆ្អឹង​ចំនួន​៥៤ នឹង​បាត់បង់​ពេល​ធំ​ពេញរូបពេញរាង​​មនុស្សពេញវ័យ​ម្នាក់​មាន​ឆ្អឹង​តិចជាង​ទារក ។ ពេល​កើត​យើង​មាន​ឆ្អឹង​៣៥០ ប៉ុន្តែ​ដោយសារ​វាត​ភ្ជាប់​ជាមួយគ្នា​ក្នុង​ដំណើរការ​រីកចម្រើន ហេតុនេះ​យើង​នៅសល់​ឆ្អឹង​តែ​២០៦ ពេល​ធំ​ពេញវ័យ ។​

-​ក្រពះ​ស៊ី​ក្រពះ​ខ្លួនឯង​​អ្នកមាន​ដឹង​ទេ​ថា យើង​មាន​ស្រទាប់​ទ្រាប់​ក្រពះ​ថ្មី រៀងរាល់​៣​ឬ​៤​ថ្ងៃ ។ ប្រសិន​មិន​ដូច្នេះ​ទេ អាស៊ីត​ក្នុង​ក្រពះ​ពុំ​ត្រឹមតែ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​នៅ​រំលាយ​ទាំង​ក្រពះ​របស់​អ្នក​ថែម​ទៀតផង ។

​-​ច្រមុះ​ចាំបាន ៥០.០០០​ក្លិន​​ទោះបី​ឃានវិញ្ញាណ​របស់​យើង​មិន​រំញោច​ដូច​ពពួកសត្វ​ប្រមាញ់ តែ​វា​អាច​កត់​ចាំ​ដល់ ៥០.០០០​ក្លិន​ផ្សេងៗ​គ្នា ។

​-​ពោះវៀន​ខ្ចី​វែង​ស្មើ​៤​ដង​កម្ពស់​​ពោះវៀន​ខ្ចី​របស់​យើង​វែង​ស្មើ​៤​ដង កម្ពស់​មធ្យម​របស់​ម​នុស្ស​ពេញវ័យ ។ ប្រសិន​ពោះវៀន​មិនត្រូវ​បាន​រៀប​បត់បែន​នោះ ប្រហោង​ពោះ​មិនអាច​ផ្ទុក​បានឡើយ ។​

-1inch សរីរាង្គ​មាន​៣២​លាន​បាក់តេរី​​ក្នុង​1inch ការ៉េ ស្បែក​របស់​យើង​ផ្ទុក​ប្រមាណ​៣២​លាន​បាក់តេរី ។ ពិតជា​សំណាង​ណាស់​ដែល​ពួកវា​សឹងតែ​ទាំងអស់​គ្មាន​គ្រោះថ្នាក់ ។
​-​ក្នុង​១​ថ្ងៃ​ជើង​ផលិត​កន្លះ​លីត្រ​ញើស​​ជើង​របស់​យើង​មាន ៥០០.០០០​ក្រពេញ​ញើស និង​អាច​ផលិត​ជាង​កន្លះ​លីត្រ​ញើស​ក្នុង​មួយថ្ងៃ ។

​-​ល្បឿន​កណ្តាស់​របស់​មនុស្ស​គឺ​១០០​យោជន៍​ក្នុង​១​ម៉ោង​​ចរន្ត​ខ្យល់​ដែល​យើង​កណ្តាស​អាច​ឡើងដល់​ល្បឿន​១០០​យោជន៍​ក្នុង​១​ម៉ោង ។ នេះ​ជា​ បុព្វ​ហេតុដែល​អ្នក​ត្រូវ​បិទ​ច្រមុះ និង​មាត់​ពេល​កណ្តាស់ ។

​-​សរសៃឈាម​ប្រវែង ៦០.០០០​យោជន៍​​ប្រសិន​ភ្ជាប់​សរសៃឈាម​ទាំងឡាយ​ជា​បន្ទាត់​ត្រង់​មួយ​យើង​មាន​ដល់ ៦០.០០០​យោជន៍ ។ បេះដូង​របស់​យើង​បូម​ប្រមាណ​ជាង ៧៥០០ លីត្រ​ឈាម​ឆ្លងកាត់​សរសៃឈាម​ទាំងនេះ​ក្នុង​១​ថ្ងៃ ។

​-​បង្កើត​អាងទឹក​មាត់​១​អ្នក​ពិតជា​មិន​ចង់​ហែល​ក្នុង​ទឹកមាត់​របស់ខ្លួន​ឡើយ​តែ​ធាតុពិត​ក្នុង​ជីវិត​យើង​បង្កើត​បរិមាណ​ទឹកមាត់​ស្មើ​អាងទឹក​មួយ ៕

ប្រភព៖ iknow

  • អាថ៌កំបាំងគួរឲ្យភ្ញាក់ផ្អើលអំពីផ្នែកទាំងឡាយលើសរីរាង្គ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សុខភាព
Tags: