លោក ​ជូ​ អែល​ខា​ស្ទីន​ជនជាតិ​អាមេរិកកាំង​ បាន​ចុះ​មក​បើក​សិក្ខាសាលា ​ស្តីពី​អត្ថប្រយោជន៍​នៃ​ចំបើង​ដល់​ក្រុម​និស្សិត​

លោក ​ជូ​ អែល​ខា​ស្ទីន​ជនជាតិ​អាមេរិកកាំង​ បាន​ចុះ​មក​បើក​សិក្ខាសាលា ​ស្តីពី​អត្ថប្រយោជន៍​នៃ​ចំបើង​ដល់​ក្រុម​និស្សិត​

បន្ទាយមានជ័យ ៖ ព្រឹកល្ងាច​១​ថ្ងៃ​ពេញ​នៅ​ថ្ងៃទី​៣​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​លោក​ជូ ​អែល​ខា​ស្ទី​ន​ជា​ជនជាតិ​អាមេរិកកាំង ​អ្នក​ជំនាញ​ខាង​សួន​កសិកម្ម​ចំបើង​ និង​ក្រុមការងារ​ជាច្រើន​នាក់​បាន​ចុះ​មក​បើក​សិក្ខាសាលា ​និង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ចំបើង ​ដែល​មាន​សិក្ខាកាម​ជា​និស្សិត​និង​មន្ត្រី​ពាក់​ពន្ធ​មកពី​មូលដ្ឋាន​ចូលរួម​ចំនួន​៣០​នាក់​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​ក្នុង​សិក្ខាសាលា​នោះ​លោក​ជូ​ អែល​ខា​ស្ទី​ន​ បាន​មានប្រសាសន៍ថា​ថ្ងៃនេះ ​លោក​និង​ធ្វើការ​ពន្យល់​ដល់​សិក្ខាកាម​ទាំងអស់​ឲ្យ​ បាន​យល់​នូវ​អត្ថប្រយោជន៍​ នៃ​សួន​កសិកម្ម​នៃ​ចំបើង​តើ​វា​មាន​ប្រយោជន៍​អ្វីខ្លះ​។​លោក​បាន​បញ្ជាក់​ទៀត​ថា ​ចំបើង​នៅ​ស្រុក​ខ្មែរ​ក្រោយពី​ច្រូតកាត់​ហើយ​ចំបើង​គេ​យក​ទុក​សម្រាប់​ឲ្យ​គោ​ស៊ីនិង​ដុត​ចោល​តែប៉ុណ្ណោះ​គេ​មិនដែល​យក​ទៅ​កែច្នៃ​ធ្វើ​អ្វី​នោះ​ឡើយ​។

ចំណែក​នៅ​ស្រុក​គេ​វិញ អាមេរិក និង​កូរេ​ជាដើម​គេ​ បាន​យក​ចំបើង​ធ្វើជា​សួន​សម្រាប់​ដាំ​ដំណាំ​កសិកម្ម​បាន​ល្អ​បំផុត​ទី​១​រោង​ចំបើង​វា​រក្សា​បាន​នូវ​សំណើម​ បាន​ល្អ​មិន​មាន​ស្មៅ​ដុះ​មិន​លិច​ទឹក​មាន​ចន្លោះ​ខ្យល់​ជាច្រើន​សម្រាប់​ចាក់​ឬ​ស​សារធាតុចិញ្ចឹម​នៅ​ក្នុង​ចំបើង​ដែល​រលួយ​វា​បង្កើត​ចេញ​ជាការ​ពុក​ផុយ​ហើយ​វា​មាន​ទម្ងន់​ស្រាល​នៅ​ផ្ទៃ​រោង​ខាងលើ​ឬ​កន្លែង​ផ្សេងៗ​ទៀតហើយ​រោង​ចំបើង​នេះ​វា​អាច​ដាំ​អ្វី​ក៏បាន​ដូចជា​ដំណាំ​អាយុ​តិច​មាន​ដូចជា ស្ពៃ ឆៃថាវ កា​រុត សាឡា​ត់ ខាត់ណា ត្រសក់ សណ្តែក​គួរ ជី​ក្រប់​មុខ និង​ម្ទេស​ជាដើម​។​លោក​ជូ​អែល​ខា​ស្ទីន​បាន​បញ្ជាក់​ទៀត​ថា ​ក្រោយពី​បាន​ដាំ​ដំណាំ​គ្រប់មុខ​លើ​រោង​ចំបើង​ហើយ​ស្មៅ​មិន​មាន​ដុះ​លើ​ចំបើង​រោង​ចំបើង​មិន​ធ្ងន់​ដូច​រោង​ដី​ទេ​មិន​ពិបាក​យកចិត្តទុកដាក់​ក្នុង​ការថែទាំ​ខ្លាំង​ពេក​រោង​ចំបើង​មិន​សើម​ខ្លាំង​ពេក​ហើយ​វា​ក៏​មិន​ស្ងួត​ខ្លាំងពេក​ហើយ​រោង​ចំបើង​មិនបាច់​ធ្វើការ​ផ្លាស់ប្ដូរ​ប្រភេទ​ដំណាំ ដី​ថ្មី​ជា​រៀងរាល់​ឆ្នាំ​នោះ​ឡើយ​ហើយ​រោង​ចំបើង​វា​អាច​ការពារ​សត្វល្អិត​បាន​ល្អ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ​ហើយ​វា​បង្អាក់​ការ​រាលដាល​នៃ​ជំងឺ​ហើយ​ទៀត​ផង រោង​ចំបើង​វា​ចំណាយ​លុយ​តិច​ហើយ​កម្លាំង​ពលកម្ម​ក៏​តិច​ហើយ​ដំណាំ​កសិកម្ម​បាន​ផល​ល្អ​ទៀតផង​។

លោក​ជូ​ អែល​ខា​ស្ទី​ន​បាន​បញ្ជាក់​ទៀត​ថា បើ​កសិករ​ខ្មែរ​ចេះ​យក​ចំបើង យក​មក​កែច្នៃ​ធ្វើជា​រោង​ចំបើង​យក​ទៅ​ដាំ​បន្លែ​គ្រប់មុខ​នោះ​វា​អាច​មាន​សា​រះ​ប្រយោជន៍​ដល់​កសិករ​យ៉ាង​ច្រើន​ហើយ​ទទួល​បាន​ផល​ជា​កា​ពេញចិត្ត​ទៀត​ផង​ ហើយ​លោក​ក៏បាន​ធ្វើ​ការ​ណែនាំ ​និង​ពន្យល់​ដល់​សិក្ខាកាម​ទាំងអស់​ឲ្យ​បាន​យល់​អំពី​សា​រះ​ប្រយោជន៍​ នៃ​ចំបើង​នេះ​ដើម្បី​យកចំណេះ​ដឹង​នេះ​ទៅ​ប្រកប​របរ​កសិកម្ម​នៅ​តាម​មូលដ្ឋាន ​និង​យក​ចំណេះដឹង​ទាំងនេះ​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​កសិករ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​បាន​យល់​អំពី​សារប្រយោជន៍ ​នៃ​ចំបើង​នេះ​តើ​វា​មានគុណ​សម្បត្តិ​អ្វី​ខ្លះ​ផង​ដែរ​៕