ម្តាយម្នាក់ប្រថុយ ទម្លាក់កូនទាំង៣ របស់ខ្លួន ពីអគារខ្ពស់មកក្រោម ដើម្បីជួយជីវិតពួកគេ (មានវីដេអូ)

កូរ៉េខាងត្បូង៖ វីដេអូមួយដែលបាន បង្ហាញនូវទិដ្ឋភាពដ៏គួរឲ្យតក់ស្លុត បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមានការចាប់អារម្មណ៍ ដោយក្នុងនោះគឺបានបង្ហាញ នូវសកម្មភាពរបស់ស្ត្រី ជាម្តាយម្នាក់ បានចាប់កូន៣នាក់ ទម្លាក់ពីលើអគារខ្ពស់មួយ ដែលកំពុងមានភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅឯទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃសុក្រ សប្តាហ៍មុននេះ ដោយក្នុងនោះមានស្ត្រីជាម្តាយម្នាក់ ឈ្មោះថា Precious Enyioko អាយុ៣០ឆ្នាំ រួមនឹងកូនតូចៗទាំង៣ ដែលមានអាយុ៧ខែ, ៣ឆ្នាំនិង ៤ឆ្នាំ បានជាប់គាំង នៅក្នុងជាន់ទី៤ នៃអគារដែលកំពុង តែឆេះយ៉ាងសន្ធោសន្ធៅ។

ជាសំណាងល្អផងដែរ នៅពេលកើតហេតុភ្លាមៗ ក្រុមទាហានជើងអាកាស របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្បែរនោះ ក៏បានប្រញាប់ចេញទៅ កាន់ទីតាំងកើតហេតុ ដើម្បីជួយសង្រ្គោះផងដែរ ហើយក្រោយមកពួកគេ ក៏បានស្រែកប្រាប់ ឲ្យស្ត្រីជាម្តាយ ទម្លាក់កូនតូចៗចុះមកក្រោម ដោយមានមនុស្សច្រើន យកភួយក្រាស់មកចាំទទួល ដោយទិដ្ឋភាពទាំងមូល ពិតជាគួរឲ្យតក់ស្លុត ខ្លាំងមែនទែន។

ជាចុងក្រោយ ទាំងម្តាយទាំងកូន សុទ្ធតែទម្លាក់ខ្លួនមកក្រោម បានដោយសុវត្ថិភាព និងគេចផុតពីអណ្តាតភ្លើង ដែលកំពុងតែឆាបឆេះ។ 

ជាមួយគ្នានេះដែរ Enyioko បាននិយាយថា “វាពិតជារឿងពិបាក ដែលខ្ញុំត្រូវសម្រេចចិត្ត ទម្លាក់កូនទាំងអស់ ចុះពីលើជាន់ទី៤ តែស្ថានភាពពេលនោះ គឺអាក្រក់ខ្លាំងណាស់ ហើយនៅពេលដែលខ្ញុំ បានឃើញមនុស្សនៅខាងក្រោម ភាគច្រើនសុទ្ធតែជាទាហាន ខ្ញុំក៏មានអារម្មណ៍ ធូរស្រាលជាងមុន”។

គូសបញ្ជាក់ផងដែរថា អគ្គិភ័យគឺជា ហេតុការណ៍ដ៏អាក្រក់មួយ ដែលឧស្សាហ៍កើតមានឡើង ជារឿយៗ ហើយសម្រាប់ករណីនេះដែរ មនុស្សជាច្រើន រួមទាំងបុរសត្រូវជាប្តី Enyioko បានធ្វើការអរគុណ ដល់ការជួយសង្រ្គោះ របស់កងកម្លាំង ទាហានសហរដ្ឋអាមេរិក ដែលបានចេញប្រតិបត្តិការភ្លាមៗ ក្នុងការសង្រ្គោះដល់ ជនរងគ្រោះ៕

តោះចង់ដឹងថា តើវីដេអូនោះគួរឲ្យតក់ស្លុតយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្តាយម្នាក់ប្រថុយ ទម្លាក់កូនទាំង៣ របស់ខ្លួន ពីអគារខ្ពស់មកក្រោម ដើម្បីជួយជីវិតពួកគេ (មានវីដេអូ)
សកម្មភាពពេលដែល ក្មេងតូចត្រូវបានទម្លាក់ ពីលើអគារជាន់ទី៤

ម្តាយម្នាក់ប្រថុយ ទម្លាក់កូនទាំង៣ របស់ខ្លួន ពីអគារខ្ពស់មកក្រោម ដើម្បីជួយជីវិតពួកគេ (មានវីដេអូ)
Enyioko និងកូនតូចទាំង៣ អាចគេចខ្លួនពីអគារ ដែលកំពុងឆេះ ដោយសុវត្ថិភាព

ម្តាយម្នាក់ប្រថុយ ទម្លាក់កូនទាំង៣ របស់ខ្លួន ពីអគារខ្ពស់មកក្រោម ដើម្បីជួយជីវិតពួកគេ (មានវីដេអូ)
ប្តីរបស់ Enyioko ធ្វើការអរគុណ ចំពោះកងទាហាន សហរដ្ឋអាមេរិក