ក្មេងប្រុសម្នាក់នេះ មុខស្អាតពេក នាំគ្នាយល់ច្រឡំស្មានថា ជាស្រី!

កូរ៉េខាងត្បូង៖ ក្មេងប្រុសតូចម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍លើទម្រង់មុខរបស់រូបគេ ដែលពិតជាដូចស្រីបេះបិទ។

កាលពីថ្មីៗនេះ ក្មេងប្រុសកូរ៉េម្នាក់ ត្រូវបានល្បីល្បាញយ៉ាងខ្លាំង ដោយសារតែសម្រស់គេ ស្រស់ស្អាតជាងនារីៗពិតទៅទៀត ដែលមិនសរសើរមិនបាន។ ហើយមិនតែប៉ុណ្ណោះ រូបថតជាច្រើនសន្លឹក របស់ក្មេងប្រុសម្នាក់នោះ ក៏បានសាយភាយពេញអ៊ិនធើណេតផងដែរ។  

ជាមួយនឹង កែវភ្នែកធំៗ មានពន្លឺ ត្របកភ្នែក២ជាន់ របស់ក្មេងប្រុសតូចរូបនេះ គឺពិតជាត្រូវស្តង់ដាសម្រស់ របស់នារីៗកូរ៉េណាស់៕

តោះមើលរូបថតរបស់ក្មេងប្រុស ដែលល្បីមុខស្អាត ជាងមនុស្សស្រីទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានបុរសម្នាក់ ត្រូវបានអ្នកគាំទ្រ ភ្ញាក់ផ្អើលផងដែរ ពេលឃើញសម្រស់របស់រូបលោក ដូចជាស្រី។

លោក Han Ji Ho ត្រូវបាន គ្រប់គ្នា ទទួលស្គាល់ថា ជាប្រុសស្អាតម្នាក់ និងមានរូបរាងសង្ហារ ដែលកម្ពស់ គឺ១.៨៣ សង់ទីម៉ែត្រ និងទម្ងន់ ៦៥គីឡូក្រាម។

ក្នុងនោះដែររូបនេះ កំពុងតែ មានភាព ល្បីល្បាញកាន់តែខ្លាំងទៅៗ ជាមួយនឹងផ្ទៃមុខរបស់គាត់ និងជាពិសេស នៅពេល គាត់តុបតែង និងស្លៀកពាក់ ជាស្រី គឺពិតជា ស្រស់ស្អាត យ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីគាត់ ធ្វើការកែសម្ជស្សហើយនោះ ទម្រង់មុខ របស់គាត់ កាន់តែ មានភាពទាក់ទាញ ក្នុងក្រសែភ្នែក របស់មហាជនគ្រប់គ្នា ។ មិនតែប៉ុណ្ណោះ បន្ទាប់ពី គាត់ផាត់មុខជា ស្រីហើយ នោះ បានធ្វើអោយគ្រប់គ្នា សរសើរថា គួរអោយស្រលាញ់ និងស្រស់ស្អាត ដូចជា ស្រីកូរ៉េខ្លាំងណាស់។ 

ហើយមិនតែប៉ុណ្ណោះ កាលពីលើកមុន បានតែងខ្លួនជាមនុស្សប្រុស ដែលធ្វើឲ្យមហាជនយល់ច្រឡំគ្រប់គ្នា។

ភាគច្រើនប្រិយមិត្ត ធ្លាប់តែឃើញបុរសៗ តែងខ្លូនជានារី យ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នក សឹងតែមិនអាច ចំណាំពួកគេបាន។ ប៉ុន្តែកាលពីថ្មីនេះ អ្នកគាំទ្រជាច្រើន បានភ្ញាក់ផ្អើល នឹងនារីម្នាក់ ដែលតែងខ្លួន ជាបុរសវិញម្តង។

ចំពោះនារីវ័យក្មេង ដែលចូលចិត្តតែងខ្លួន ជាប្រុសនោះ មានឈ្មោះថា Root ដែលរូបនាង កំពុងក្លាយជា ប្រធានមួយ សម្រាប់អ្នកគាំទ្រនារីៗ ដែលតែង លើកយកមកពិភាក្សា នាពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរ រូបថតជាច្រើនសន្លឹក របស់ Root បានធ្វើឲ្យនារីៗ រាប់ពាន់នាក់ ពេញចិត្ត និងសរសើរថា ពេលនាងតែងខ្លួន ជាប្រុសបែបនេះ គឺពិតជាសង្ហាណាស់ និងមានអ្នកខ្លះ បាននិយាយថា រូបនាង គួរជាទីបេតី ជាងបុរសពិត ទៅទៀត។

គួរបញ្ជាក់ផងដែរថា Root ជាតារាម៉ូដែលម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំង ដោយរូបនាង ធ្លាប់បានថត ឲ្យទស្សនាវដ្តី ជាច្រើន ហើយថែមទាំង បានឡើងសម្តែងនៅឆាក ក្នុងកម្មវិធីហ្គេម ដ៏ពេញនិយមមួយចំនួន ផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងប្រុសម្នាក់នេះ មុខស្អាតពេក នាំគ្នាយល់ច្រឡំស្មានថា ជាស្រី!
រូបថត៖ ក្មេងប្រុសម្នាក់ មុខស្អាតជាងមនុស្សស្រីពិតទៅទៀត

ក្មេងប្រុសម្នាក់នេះ មុខស្អាតពេក នាំគ្នាយល់ច្រឡំស្មានថា ជាស្រី!
លោក Han Ji Ho តែងខ្លួនជាស្រី ធ្វើឲ្យគ្រប់គ្នា ស្មានថាជាស្រី

ក្មេងប្រុសម្នាក់នេះ មុខស្អាតពេក នាំគ្នាយល់ច្រឡំស្មានថា ជាស្រី!

ក្មេងប្រុសម្នាក់នេះ មុខស្អាតពេក នាំគ្នាយល់ច្រឡំស្មានថា ជាស្រី!
រូបថត៖ នារីម្ាក់ តែងខ្លូនជាប្រុស