Hun Sen Cup ​​​ជា​កង្វល់​សម្រាប់​ណាហ្គា​​ក្រោយ​កីឡាករ​ខ្មែរ​​សំខាន់​របួស

លោក មាស ចាន់​ណា​​ គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​ណាហ្គាវើល​បាន​​បង្ហាញ​ពី​កង្វល់​របស់​​ខ្លួន​ ​ក្នុង​ការ​​ដឹក​នាំ​ក្រុម​​​ប្រជែង​​ពាន​រង្វាន់ Hun Sen Cup 2016 ​​បន្ទាប់​ពី​កីឡាករ​កម្ពុជា​​សំខាន់​ៗ ​​ឃឹម បូរី និង​គួច សុកុម្ភៈ​របួស​​​រយៈ​ពេល​យូរ។

 

Hun Sen Cup ​​​ជា​កង្វល់​សម្រាប់​ណាហ្គា​​ក្រោយ​កីឡាករ​ខ្មែរ​​សំខាន់​របួស​លោក​ មាស ចាន់ណា

 

​លោក​ មាស ចាន់ណា បាន​ឲ្យ​ដឹង​ថា ​កីឡាករ​របស់​ណាហ្គាវើល​មាន​ល្អ​ៗ​ច្រើន​ ប៉ុន្តែ​វា​នៅ​តែ​ជា​បញ្ហា​សម្រាប់​​ក្រុម​របស់​លោក​បន្ទាប់​​ គួច សុកុម្ភៈ​ ​និង​ ឃឹម បូរី របួស​រយៈ​ពេល​ច្រើន​ខែ។ ​ពាន​រង្វាន់​សម្ដេច​ នឹង​ក្លាយ​ជា​​បញ្ហា​សំខាន់​សម្រាប់​ណាហ្គវើល​​ ​​ដោយ​សារ​ការ​អវត្តមាន​ពួក​គេ​ពីរ​នាក់​ខាង​លើ។

 

​ចង់​ដឹង​លោក ​មាស ​ចាន់​ណា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖

 

 

​សូម​បញ្ជាក់​ថា កីឡាករ​ ឃឹម​ បូរី បាន​រង​របួស​បាក់​ឆ្អឹង​ដងកាំបិត​ក្នុង​កំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ខណៈ​ គួច សុកុម្ភៈ​ បាន​រង​របួស​​សរសៃ​កែងជើង​​​ក្នុង​ការ​ប្រកួត​​ណាហ្គាវើល ​ឈ្នះ​​​ស៊ីម៉ាក់ ៣-១​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

 

អត្ថបទ​៖​ ស្រី សុវណ្ណដារ៉ា​​​​