ឧទ្យាន​សិច​​​​​គ្រោង​​​​សាង​សង់​នៅ​​​​ប្រេស៊ីល មាន​ភាព​​ទាក់ទាញ​ប្លែក​ៗ​មិន​ធម្មតា

សួន​កម្សាន្ត​​​​​​​លំហែ​កាយ​មួយ​កន្លែង​ក្នុង​ការ​ស្វែង​យល់​ពី​​​​​រឿង​ផ្លូវ​ភេទ​​ ​​​​​​​បើក​សម្រាប់​តែ​​​មនុស្ស​ធំ​​​​​ពេញ​វ័យ​នឹង​សាង​សង់​ឡើង​​​​​​​នៅ​ប្រទេស​​ប្រេស៊ីល​​នា​ឆ្នាំ​២០១៨។

 

ឧទ្យាន​សិច​​​​​គ្រោង​​​​សាង​សង់​នៅ​​​​ប្រេស៊ីល មាន​ភាព​​ទាក់ទាញ​ប្លែក​ៗ​មិន​ធម្មតា

តាម​សារព័ត៌មាន Daily Mail ក្រុម​អ្នក​​​​​រៀប​គម្រោង​​អភិវឌ្ឍន៍​​​​​សង្ឃឹម​ថា​សួន​ឧទ្យាន​បែប​​​ផ្លូវ​ភេទ​ Erotikaland ​​​​​​នឹង​អាច​​​​​​សាង​សង់​​ឡើង​នៅ​ក្នុង​ទី​ក្រុង​ Piracicaba នៃ​រដ្ឋ​ São Paulo ។

 

​​តាម​ការ​គ្រោង​ទុក ក្នុង​ឧទ្យាន​​នឹង​​មាន​​​​លក្ខណៈ​ពិសេស​ជា​ច្រើន ដូច​ជា​រោង​ភាព​យន្ត​ 7D បំពាក់​​កៅអី​​ញ័រ ឡាន​បុក​គ្នា​ជិះ​កម្សាន្ត​មាន​រូប​រាង​ដូច​អង្គ​ជាតិ​(ប្រដាប់​ភេទ) អាង​ហែល​​ទឹក​​​ដែល​ភ្ញៀវ​​អាច​​មិន​ស្លៀក​សំលៀក​បំពាក់ និង​បុគ្គលិក​បម្រើ​ការ​​​ប្រុស​ស្រី​ដែល​ស្លៀក​ពាក់​សិចស៊ី។

 

ចំពោះ​​សំបុត្រ​​ចូល​​​​​កម្សាន្ត​នឹង​មាន​តម្លៃ​ ១០០​ដុល្លារ​អាមេរិក​ ដែល​អ្នក​​​ចូល​ទស្សនា​អាច​ចូល​​ហាង​លក់​​ឧបករណ៍​សម្ភារៈ​​សិច​​នៅ​ទី​នោះ​ផង​ដែរ។ ដោយ​ឡែក​ការ​​​ប្រព្រឹត្ត​​រឿង​ផ្លូវ​ភេទ​ មិន​ត្រូវ​​អនុញ្ញាត​ឲ្យ​​មាន​​នៅ​ទី​នោះ​​ឡើយ។

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក Matheus Erler សមាជិក​ក្រុម​ប្រឹក្សា​​​នៃ​ទី​ក្រុង Piracicaba ប្រាប់​ទៅ​សារព័ត៌មាន ថា ចំពោះ​ឧទ្យាន​ ​​​​Erotikaland នឹង​អាច​​មាន​ការ​រិះ​គន់ ការ​ចោទ​ប្រកាន់​​​​​​មួយ​ចំនួន​ទាក់​ទង​​រឿង​​ផ្លូវ​ភេទ​កើត​ឡើង។ ប៉ុន្តែ​​​សួន​​​ឧទ្យាន​​​ខាង​លើ​នឹង​​អាច​ផ្ដល់​ការងារ​​​​២៥០​កន្លែង​ និង​ការ​ផ្សព្វផ្សាយ​​ពី​សុវត្ថិភាព​​ផ្លូវ​ភេទ​ផង​ដែរ៕

 

ចុចអាន៖ “ទោះ​គូ​ដណ្ដឹង​ជា​តារា​សិច តែ​ខ្ញុំ​មិន​ប្រកាន់​ឡើយ” ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​​​​​​​