លោក​សួន សេរី​រដ្ឋា ថា អ្នកនយោបាយ គឺជា​អ្នក​ដាក់ចេញ​នូវ​ដំណោះស្រាយ

ភ្នំពេញ:
​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ថ្លែងថា អ្នកនយោបាយ គឺជា​អ្នក​ដាក់ចេញ​នូវ​ដំណោះស្រាយ ហើយ​ពលរដ្ឋ​អ្នកគាំទ្រ គឺជា​កម្លាំង​ស្រាយ ។ តាំងពី​បោះឆ្នោត​ឆ្នាំ ១៩៩៨ រហូតមកដល់​បោះឆ្នោត​ឆ្នាំ ២០១៣ តើ សម រង្ស៊ី ដែលមាន​ដំណោះស្រាយ​អី​ជាក់លាក់ ដាក់ចេញ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​បញ្ចេ​ញ​កម្លាំង​ស្រាយ​ដែរ​ទេ ?

​លោក​បន្តថា បើ​មានតែ​កម្លាំង​ស្រាយ (​កម្លាំង​គាំទ្រ​ពី​ពលរដ្ឋ​) តែ​មេដឹកនាំ​គ្មាន​គំនិត​គិត​រក​ដំណោះស្រាយ (​ចេះ​ត្រឹមតែ​ចរចា ចូល​សភា និង​ចាកចេញ​រត់ចោល​អ្នកគាំទ្រ​) នោះ​គឺ​មិនមែនជា​អ្នកនយោបាយ​ទេ តែ​គឺជា​ជ​នប​ល់បាយ​ចោលម្សៀត ។

គណបក្ស​អំណាច​ខ្មែរ មិនមែនជា​ជំរើស​ចុងក្រោយ​ដូច​ក្រុម​បក្ស​ដ៏​ទៃ​កំពុង​អួត​នោះទេ តែ​គឺជា​ជំរើស​ថ្មី​របស់​ពលរដ្ឋ​ដែល​ចង់បាន​ការផ្លាស់ប្តូរ ហើយ​កន្លងមក​ចាញ់បោក​ពួក​អ្នកនយោបាយ​បោកប្រាស់ ៕​