ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង ស្លាប់​២​នាក់ របួស​ធ្ងន់​ស្រាល​៣​នាក់​

តាកែវ:
មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ​និង​៣​នាក់​ទៀត​របួស​ធ្ងន់​ស្រាល​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​២​គ្រឿង​ពន្លះគ្នា​យ៉ាង​ពេញទំហឹង​ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​២១​និង​២០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល​គីលូម៉ែត្រ លេខ ៧៥-៧៦ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ខ្លូត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​លោក យ៉ង់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់​ បានអោយដឹងថា ម៉ូតូ​ម៉ាកហុងដា C125 ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ តាកែវ 1E 9403 បើកបរ​ដោយ​ឈ្មោះ វ៉ា សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កៀត​ ឃុំ​ឧ​ត្ត​ម​សុរិយា ស្រុក​ត្រាំកក់ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ មាន​អ្នករួមដំណើរ​ចំនួន​២​នាក់ ឈ្មោះ  ម៉ុ​ន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់ និង​ឈ្មោះ នៅ ប៉ឿ​ក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រងរបួស​ស្រាល អ្នក​ទាំង​២​រស់នៅ​ភូមិ​រំ​ពាក់​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ ជាមួយគ្នា ។ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ ម៉ាកហុងដា AirBlade ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ តឹង សុភាព ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​បា​ខុង​ខាងលិច ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែងកើតហេតុ មាន​អ្នករួមដំណើរម្នាក់​ឈ្មោះ ឆន ច​រិ​យ៉ា ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចម្ការ​ដៀប ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ រងរបួស​ធ្ងន់ ។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​ប៉ូលិស​ថា ​មុនពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​១​គ្រៀង​ជិះ គ្នា​៣​នាក់ បើកបរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ ក៍​ពន្លះ​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​បញ្ច្រាទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាលអោយមាន​មនុស្ស​ស្លាប់​និង​របួស​តែម្ដង ៕​V/S

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង ស្លាប់​២​នាក់ របួស​ធ្ងន់​ស្រាល​៣​នាក់​

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង ស្លាប់​២​នាក់ របួស​ធ្ងន់​ស្រាល​៣​នាក់​

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង ស្លាប់​២​នាក់ របួស​ធ្ងន់​ស្រាល​៣​នាក់​