រថយន្ត​ក្រឡាប់ កិន​កម្មការិនី​ម្នាក់​ស្លាប់ នៅ​ស្រុក​អង្គស្នួល​

កណ្តាល:
កម្មការិនី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​យ៉ាង​អាណោចអាធម៌ ខ​ណះ​កំពុង​ជិះ​កង់តាមផ្លូវ​ត្រូវ​រថយន្ត បើក​ក្រឡាប់​សង្កត់​លើ​កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​៣ខែឧសភា ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​មែត្រ​១៩.២០​មុខ​ភូមិកៅ​ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ នួន រដ្ឋ​ភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​មុខរបរ (​អ្នកបើកបរ​)​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​១​គ្រឿង ម៉ាក(BONGO) ពណ៌ ស​ឃ្លុប ពាក់​ផ្លាកលេខ​ភ្នំពេញ​2AD-8748 ក្នុង​ល្បឿន​លឿនក្នុងទិសដៅ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​(​ភ្នំពេញ​ទៅ កំពង់សោម )​លុះមកដល់​ចំណុច​ខាងលើ​បាន​​ក្រឡាប់ ជ្រុល​ទៅ​កិន​នារី​រងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​ចរាចរ​ស្រុក​បាន​ប្រមូលយក​វ​ត្តុ​តាង​ដែល​ពាក់​ព​ន្ធ័មក​រក្សាទុក​នៅ អធិការដ្ឋាន​ដើម្បី​រង់ចាំ​ការ​ដោះ​​ស្រាយ​។ ចំណែក​សព​ត្រូវបានប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​៕​R