ជម្ងឺ​ក្រពះ​ជា​អ្វី? គួរ​ជៀស​វាង​បែប​ណា? គួរ​ទទួល​ទាន​អ្វី​ដើម្បី​កុំ​ឲ្យ​វា​ឈឺ​រ៉ាំរ៉ៃ?

មុនដំបូង យើងទាំងអស់គ្នា ត្រូវយល់ពីអ្វី ដែលហៅថា ជម្ងឺក្រពះ ឬជាធម្មតា មនុស្សទូទៅ តែងហៅ ឈឺក្រពះ ។ បើតាមពិត ទៅ​ពាក្យថា ​ជម្ងឺក្រពះ គឺជាពាក្យ​សាមញ្ញ ​សុទ្ធសាធ មិនមែន​ជា ពាក្យ​បច្ចេកទេស​របស់ពេទ្យទេ។ នៅពេល ណាដែល មានការឈឺពោះ​ នៅផ្នែកចុង ​ដង្ហើមខាងលើ ប្រជាជន​តែងតែ ​យល់ថា​ឈឺក្រពះ។ តាមពិត​ការ ឈឺនៅ​ផ្នែកចុងដង្ហើម ​ខាងលើអាច​មាន ជម្ងឺរបស់ សរីរៈផ្សេងក្រៅ ពី​ក្រពះដែរ ដែលអាច ជា​មានជម្ងឺផ្លូវ ទឹក​ប្រមាត់ ឬជំងឺ ថ្លើមដែរ។  ម្យ៉ាងទៀតពាក្យ ថា​ឈឺក្រពះ វាអាច ​គ្របដណ្ដប់ ​នូវជម្ងឺ​ជាច្រើន​កើតមាននៅ​ក្នុងក្រពះ ដែលអាចបណ្ដាលឱ្យ​មានការឈឺចាប់​ក្នុងក្រពះដូចគ្នា។

ជម្ងឺ​ក្រពះ​ជា​អ្វី? គួរ​ជៀស​វាង​បែប​ណា? គួរ​ទទួល​ទាន​អ្វី​ដើម្បី​កុំ​ឲ្យ​វា​ឈឺ​រ៉ាំរ៉ៃ?

ជម្ងឺក្រពះមានច្រើន​ប្រភេទណាស់ ប៉ុន្ដែជម្ងឺ​ក្រពះដែល យើងជួបប្រទះ ​ច្រើនជាងគេ ​មានចំនួន ៤ ប្រភេទ គឺជម្ងឺដំបៅក្រពះ, ជម្ងឺទឹកអាស៊ីត ​ច្រាលពីក្នុងក្រពះ​មកបំពង់អាហារ, ជម្ងឺក្រពះខ្សោយ និងជម្ងឺមហារីកក្រពះ។

អាការៈ

ជម្ងឺក្រពះ​ទាំង 4 ប្រភេទនេះ វាមានរោគសញ្ញា​រួមរបស់វាមួយ ដែលអាចឱ្យ​យើងដឹងបានថា​យើងមានជម្ងឺក្រពះ។  ភាគច្រើនអ្នកជម្ងឺ ច្រើនមានការ​ឈឺចាប់នៅក្នុង​ពោះជាពិសេស នៅផ្នែកចុងដង្ហើម។ ការឈឺចាប់​នេះមានលក្ខណៈ​ផ្សាក្រហាយ ឬក៏ឆ្អល់។ រោគសញ្ញា​បន្ទាប់បន្សំបន្ថែម​ជាមួយការ​ឈឺចាប់នេះ មានដូចជាការ​ពិបាក​រំលាយអាហារ នៅពេលដែលយើង​បរិភោគអាហារទៅ ធ្វើឱ្យឆាប់ឆ្អែត ឬក៏នៅពេលឆ្អែត​ហើយក្រស្រកពោះ ហាក់ដូចជាក្រពះ​មិនបាន​កិនជាដើម។ ជួនកាលទៀត ក៏មានភើជូ អាចរមូលពោះ កូពោះ ហើយអ្នកខ្លះ ទៀតក៏អាចមាន​អាការៈ​ហើមពោះផងដែរ។ អាការៈទាំងនេះ​ហើយដែលលធ្វើឱ្យ​យើងចាប់អារម្មណ៍​ទៅដល់រោគក្រពះ ។ ប៉ុន្ដែជម្ងឺក្រពះមួយចំនួន​មិនមានឱ្យ​រោគសញ្ញា​ច្បាស់លាស់ទេ អ្នកជម្ងឺហាក់ដូចជា​មានសុខភាពល្អ​ធម្មតា តែវានឹង​ស្ដែងចេញឡើង​នៅពេលណា​ដែលមាន​ផលវិបាក ដូចជាធ្លាយក្រពះ ឬក៏មានការ​ធ្លាក់ឈាម។

អាហារដែលគួរទទួលទាន និងមិនគួរទទួលទាន

  • សូម​ព្យាយាម​ទទួលទាន​ខ្ញី ដើម្បី​កាត់បន្ថយ​ការ​ក្អួតចង្អោរ ការសិក្សា​ជាច្រើន បានបង្ហាញខ្ញី​អាចជួយ​ព្យាបាល​ការ​ក្អួតចង្អោរ​បាន​យ៉ាង​ស័ក្តិសិទ្ធិ។ យក​សម្រក​ខ្ញី ឬ​ខ្ញី​ស្រស់ លាយ​ជាមួយទឹកឃ្មុំ​ប​និ្ត​ច ដើម្បី​ធ្វើ​ឱ្យតែ​ខ្ញី អាចជួយ​ព្យាបាល​ការ​ក្អួតចង្អោរ និង​កាត់បន្ថយ​ការឈឺ​ក្រពះ បានភ្លាម។ សូម​ទទួលទាន ៣ ដង ក្នុង ១ ថ្ងៃ។ វា​ក៏​អាច​ព្យាបាល ការ​ក្អួតចង្អោរ សំរាប់​ស្ត្រី​មាន​ផ្ទៃពោះ​បាន​ផងដែរ។
  • យក​ទឹក​ក្តៅ​ឧណ្ឌៗ ដាក់​ស្អំ នៅលើ​ពោះ​របស់​អ្នក ធ្វើបែបនេះ អាច​បំបាត់​ការឈឺចាប់ នៅពេលដែល​អ្នក​កំពុង​ឈឺក្រពះ។
  • ទទួលទាន​ទឹកដោះ​គោមួយ​កែវ ជា​រៀងរាល់ថ្ងៃ ព្រោះថា ទឹក​គោះ អាចជួយ​បន្សាប​សារធាតុអាស៊ីត​នៅក្នុង​ក្រពះ របស់​អ្នក ដែល​តែងតែ​ធ្វើឱ្យ​អ្នកមាន​អាការ​ឈឺចាប់ នៅ​ចុងដង្ហើមម្តង។ ម្យ៉ាងវិញទៀត សូម​ជៀសវាង ការទទួល​ទាន​អាហារ​ណា​ដែលមាន​ជាតិ​ហ្គាស ស្រា ឬ ស្រា​បៀរមួយរយៈ​សិន រហូត បានជា​សះស្បើយ។

ជម្ងឺ​ក្រពះ​ជា​អ្វី? គួរ​ជៀស​វាង​បែប​ណា? គួរ​ទទួល​ទាន​អ្វី​ដើម្បី​កុំ​ឲ្យ​វា​ឈឺ​រ៉ាំរ៉ៃ?

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

មិត្តអ្នកអាន ដែលជួបប្រទះបញ្ហាបែបនេះ គួរតែស្វែងរកគ្រូពេទ្យមានជំនាញ ពិគ្រោះយោបល់បន្ថែម ដើម្បីឲ្យច្បាស់ និងប្រើប្រាស់ ថ្នាំត្រូវតាម វេជ្ជបញ្ជាពេទ្យ ជាជាងការប្រើប្រាស់ផ្តេសផ្តាស់ អាចបន្តឈឺញឹកញាប់ ឬអ្នកអាច ព្យាយាម អនុវត្តន៍តាម ការណែនាំ ខាងលើដើម្បី កាត់បន្ថយការ ឈឺចាប់ខ្លាំង និងដល់ដំណាក់ កាលធ្ងន់ធ្ងរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ជម្ងឺ​ក្រពះ​ជា​អ្វី? គួរ​ជៀស​វាង​បែប​ណា? គួរ​ទទួល​ទាន​អ្វី​ដើម្បី​កុំ​ឲ្យ​វា​ឈឺ​រ៉ាំរ៉ៃ?

  • ដោយ: Hong
  • 10:16 AM, 04 May
  • ប្រភព: Health Cambodia
  • Tag: សុខភាព