បើប៉ូលិសស្រី ស្រស់ស្អាត និងសិចស៊ីយ៉ាងនេះ លោកចោរច្បាស់ជា ប្រគល់ខ្លួនមិនខាន

អាល្លឺម៉ង់៖ កាលពីពេលថ្មីៗនេះ ប៉ូលិសស្រីជាន់ខ្ពស់ម្នាក់ បានក្លាយជាមុខព្រួញ ក៏ដូចជា ការទាក់ទាញចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើននាក់ ឲ្យជ្រួលជ្រើមយ៉ាងខ្លាំង បន្ទាប់ពីរូបថត របស់ប៉ូលិសស្រីរូបនេះ ត្រូវបានបង្ហោះរួចមក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលិសស្រី ដែលធ្វើឲ្យប្រុសៗ ជ្រួលជ្រើមខ្លាំងនោះ មានឈ្មោះថា Adrienne Kolesza គឺជាប៉ូលិសស្រី ជាន់ខ្ពស់ម្នាក់ ក្នុងប្រទេសអាល្លឺម៉ង់។

ស្ថិតក្នុងវ័យ ៣១ឆ្នាំ មានទំងន់ ៦៤គីឡូក្រាម និងកំពស់ ១.៧៣ម៉ែត្រ នាង Adrienne ទទួលបានការគាំទ្រ និងចំនួនអ្នក Follow ជាច្រើន នៅលើបណ្តាញសង្គម Instagram រហូតដល់ទៅ ជិត១សែននាក់ឯណោះ បន្ទាប់ពីរូបថត ដែលនាងស្លៀកពាក់ ក្នុងឈុតកីឡា ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម មួយនោះ។

ជាមួយគ្នានេះដែរ រូបថតទាំងនោះ បានបង្ហាញឲ្យឃើញ ពីសម្រស់ដ៏ស្រស់ស្អាត និងរូបរាងដ៏សិចស៊ី គួរឲ្យចង់គយគន់របស់នាង ខណៈអ្នកគាំទ្រនាងខ្លះ បានបញ្ចេញមតិថា ពួកគេសុខបើករថយន្ត ឲ្យខុសច្បាប់ បើសិនជានាង គឺជាអ្នកចាប់ពួកគេ។ ចំនែកឯអ្នកដទៃទៀត បានបញ្ចេញមតិថា «សូមចាប់ខ្លួនខ្ញុំមក» និង «ខ្ញុំលង់ស្រលាញ់អ្នកហើយ» ទៀតផង។

គួរបញ្ជាក់ផងដែថា នាង Adrienne ធ្លាប់បានចូលរួម ក្នុងការប្រកួតកាយវប្បកម្ម «Bodybuilding-WM» កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ខណៈការងារនាង នាពេលបច្ចុប្បន្ន ត្រូវប្រឈមមុខ នឹងការដោះស្រាយបញ្ហា គ្រោះថ្នាក់ ជម្លោះ និងករណីហិង្សាផ្សេងៗ។

យ៉ាងណាមិញ នាង Adrienne ធ្វើលំហាត់ប្រាណ (Gym) ៥ដងក្នុងមួយសប្តាហ៍ បន្ទាប់ពីចប់ម៉ោងការងារ និងទទួលទាន បបរប្រូតេអ៊ីន ដែលមានលាយស៊ុតពណ៌ស និង បបរស្រូវសាឡី ដើម្បីទទួលបាន សុខភាពល្អ និងថែរក្សារូបរាង ដ៏ស្រស់ស្អាត និងសិចស៊ីរបស់នាង៕

ប្រភព ៖
បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត

ពិតជាគួរឲ្យភា្ញក់ផ្អើល ដែលនាង Conner Rensch វ័យ ២៦ឆ្នាំ ធ្លាប់តែមានរូបរាងធាត់ ទម្ងន់ ១២៣គីឡូក្រាម ព្យាយាមសម្រកទម្ងន់បានសម្រេច សល់ត្រឹមតែ ៥៩គីឡូក្រាមប៉ុណ្ណោះ។

ជាពិសេស នាងបានផ្លាស់ប្តូរជីវិតឲ្យក្លាយជាតារាម៉ូដែល បន្ទាប់ពីឈ្នះបានពានរង្វាន់ Bikini Contest ទៀតផង។

កម្មវិធី “World Beauty Fitness And Fashion Contest” ជាកម្មវិធី​​ ស្វែងរកនារីដែលមានរាងស្អាត និងបង្ហាញម៉ូតសំលៀកបំពាក់។

វាជាលើកដំបូងរបស់ Rensch ដែលនាងបានស្លៀកឈុតប៊ីគីនី ​ក្នុងការប្រកួតប្រជែង ហើយឈ្នះក្នុងកម្មវិធីនេះថែមទៀត។

តាមសម្តីនាង Rensch បានឲ្យដឹងទៀតថា​ “កាលដែលខ្ញុំរៀនថ្នាក់ទី៦ មិត្តភក្តិស្រីខ្ញុំម្នាក់ តែងតែឌឺដងឲ្យខ្ញុំថា បើធាត់ម្លឹងៗគួរតែទៅសម្លាប់ខ្លួនឯងចោលទៅ ”​។

នាងបានបន្ថែមទៀតថា “ក្រោយមកនៅពេលដែលខ្ញុំ ចូលរៀននៅមហាវិទ្យាល័យ ខ្ញុំក៏ប្តេជ្ញាកាត់បន្ថយការញ៉ាំ​ ដោយងាកមកហាត់កីឡាវិញដើម្បីសម្រករាង ហើយអ្វីដែលខ្ញុំផ្លាស់ប្តូរធំបផុតនោះគឺ ចិត្តគំនិតរបស់ខ្ញុំពីមុនតែម្តង។ ព្រោះខ្ញុំក៏ជាមនុស្សធ្លាប់រករឿងច្រើន ប៉ុន្តែពេលនេះ ខ្ញុំកំពុងតែរៀនហាត់ផ្លូវចិត្ត ឲ្យល្អប្រសើរឡើងវិញ ” ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload