ក្មេង​រាងកាយ​រឹងមាំ រៀន​ពូកែ​

ការ​មាន​រាងកាយ​រឹងមាំ មិន​ត្រឹមតែ​ជួយ​កូន​របស់​អ្នក ឲ្យមាន​សុខភាព​ល្អ និង​មាន​សកម្មភាព​រស់​រវ៉ើក​ប៉ុណ្ណោះ​ទេ​។ ការសិក្សា​ថ្មី​មួយ​របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Sports Medicine and Physical Fitness បាន​រកឃើញថា វា​ក៏​ជួយ​ពួកគេ​ទទួលបាន​ពិន្ទុ​ល្អ ប្រសើរ ក្នុង​ថ្នាក់រៀន​។​​ក្រុម​អ្នកស្រាវជ្រាវ​ពី​សាកល​វិទ្យាថេន​ណេ​សស៊ី (University of Tennessee) បាន​ពិនិត្យ​មើល​សកម្មភាព​នៃ​ការសិក្សា​ប្រចាំឆ្នាំ និង​ទាក់ទង​ចំពោះ​ភាពរឹងមាំ​នៃ​រាងកាយ ក្នុងនោះ​រួមមាន​ជាតិ​ខ្លាញ់​រាងកាយ កម្លាំង​សាច់ដុំ ភាព​អាច​បត់បែន​បាន និង​ភាព​អត់ធ្មត់ ដោយ​ប្រមូល​ទិន្នន័យ​ពី​សិស្ស​ថ្នាក់​ទី​៦-៨ វ័យ​ប្រមាណ ១១-១៤​ឆ្នាំ ចំនួន ៣១២​នាក់​។

ពួកគេ​បាន​វាស់​នូវ​កម្រិត​ភាពរឹងមាំ តាមរយៈ​កម្មវិធី​ហាត់​អា​វ៉ង់ កីឡា​រត់ទៅមក និង​កីឡា​ផ្សេងៗ​ទៀត រួច​ប្រៀបធៀប​សិស្ស​ទាំងនោះ ទៅ​នឹង​សកម្មភាព​សិក្សា​ប្រចាំឆ្នាំ​។​​លទ្ធភាព​រក​ឃើញ​ថា សិស្ស​ដែល​មាន​ភាពរឹងមាំ​បំផុត ទទួលបាន​ពិន្ទុ និង​កម្រិត​ធ្វើតេស្ត​ខ្ពស់ ដោយ​មិន​គិត​ពី​ភេទ ឬ​ពេល​ចាប់ផ្តើម​នូវ​ភាព​ពេញវ័យ​។​​យោងតាម​ការសិក្សា​របស់​អាមេរិក ក្នុង​ឆ្នាំ​២០០៩ ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of School Health ក៏​បាន​រកឃើញ​ទំនាក់ទំនង​ភាពរឹងមាំ​នៃ​រាងកាយ និង​ការសិក្សា ដោយ​ក្មេង​ដែល​រឹងមាំ ទទួលបាន​ពិន្ទុ​តេស្ត​គណិតវិទ្យា និង​ភាសា​អង់គ្លេស បានល្អ​ជាង​មិត្តភ័ក្រដែ​ល​ពុំ​សូវ​រឹងមាំ​៕​

ប្រភព៖ iknow

  • ក្មេង​រាងកាយ​រឹងមាំ រៀន​ពូកែ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សុខភាព
Tags: