វិធីសាស្ត្រកម្ចាត់ ស្នាមសង្វា ១០០% ដោយងាយស្រួល មិនអស់ប្រាក់តាមបែបធម្មជាតិ

ស្នាមសង្វា ដែលមានពណ៌ផ្សេងៗគ្នា ជាធម្មតាបង្ហាញខ្លួននៅលើតំបន់ក្បាលពោះ ប៉ុន្តែ ក៏មាននៅលើភ្លៅ លើដៃ កំប៉េះកូថ និងសុដន់ ផងដែរ។ ស្នាមសង្វានេះ អាចពង្រីកខ្លួនកាន់តែធំទៀតនៅលើដងខ្លួនមនុស្ស។ មូលហេតុផ្សេងៗដែលនាំឲ្យកើតសង្វារួមមាន ការមានផ្ទៃពោះ ការឡើង និងស្រកទម្ងន់ឆាប់ពេក កត្តាតំណរពូជ កាតានតឹង និងការផ្លាស់ប្តូរលក្ខខណ្ឌរាងកាយ។

ប៉ុន្តែ មានវិធីសាស្ត្រធម្មជាតិជាច្រើនក្នុងការដោះស្រាយបញ្ហានេះ៖

១). ស្ករស៖
រូបមន្តនៅផ្ទះក្នុងការកម្ចាត់ស្នាមសង្វា មានតែស្ករស និងទឹកក្រូចឆ្មាតែប៉ុន្មានដំណក់ប៉ុណ្ណោះ។ លាយស្ករសមួយស្លាបព្រា ជាមួយនឹងប្រេងផ្លែអាល់មុន (Almond) ខ្លះ និងទឹកក្រូចឆ្មាប៉ុន្មានដំណក់។ លាយឲ្យសព្វល្អ ហើយលាបនៅត្រង់កន្លែងមានសង្វា និងតំបន់ស្បែកផ្សេងទៀត។ លាបគ្រឿផ្សំនេះថ្មមៗលើស្បែក និងទុករយៈពេល១០នាទីរៀងរាល់ថ្ងៃ នៅមុនពេលងូតទឹក ហើយក្រោយពីរយៈពេល១ខែ នោះអ្នកនឹងទទួលបានផល

២). ទឹកដំឡូងបារាំង៖
ដំឡូងបារាំងមានវីតាមីន និងជាតិរ៉ែជាច្រើន ដែលអាចជួយឲ្យកោសិកាស្បែកកើតឡើងវិញ។ កាត់ដំឡូងមួយមើម ជាចំណិតធំៗ ហើយយកចំណិតដំបូងបារាំងមួយដុំយកទៅដុសចុះឡើងត្រង់កន្លែងមានសង្វាក្នុងរយៈពេលពីរ បីនាទី។ ត្រូវប្រាកដថា ជាតិទឹកដែលចេញពីផ្លែដំបូងត្រូវបានលាបលើតំបន់មានសង្វានោះ។ ទុកទឹកដំឡូងនោះឲ្យស្ងួត មុននឹងលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។

៣). ប្រទាលកន្ទុយក្រពើ៖
រុក្ខជាតិនេះមានសារធាតុចិញ្ចឹមជាច្រើន និងអាចព្យាបាលស្បែកយ៉ាងមានប្រសិទ្ធិភាព។
– យកប្រទាលកន្ទុយក្រពើ ឬផ្នែកអន្ធិលទៅដុសចុះឡើងត្រង់ស្បែកដែលមានសង្វារយៈពេលពីរ ទៅបីនាទី ហើយបន្ទាប់មកលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
– រូបមន្តមួយផ្សេងទៀត គឺលាយទឹកប្រទាលកន្ទុយក្រពើមួយភាគបួននៃពែង ជាមួយនឹងប្រេងថ្នាំគ្រាប់វីតាមីន E និងវីតាមីន A។ ប្រើរូបមន្តនេះជារៀងរាល់ថ្ងៃ រហូតទាល់តែអ្នកមានស្បែករលោងស្អាត។

៤). ទឹក៖
ជាតិទឹកក្នុងខ្លួនពិតជាសំខាន់ណាស់សម្រាប់សុខភព និងស្បែក។ ស្បែកដែលមានជាតិទឹក នឹងមានភាពរលោងស្អាត និងគ្មានស្នាមគ្រើមដែលនឹងជួយឲ្យគ្មានស្នាមសង្វា។ ព្យាយាមផឹកទឹកពីរកែវឲ្យបានញឹកញាប់ក្នុងរយៈពេលមួយថ្ងៃ។ អ្នកជំនាញនិយាយថា ការផឹកទឹកតិចបំផុត១០កែវក្នុងមួយថ្ងៃ គឺជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការធ្វើឲ្យរាងកាយមានជាតិទឹក។
ព័ត៌មានបន្ថែម: មិនត្រូវផឹកកាហ្វេ សូដា ឬតែឡើយ ពីព្រោះវាធ្វើឲ្យរាងកាយគ្មានជាតិទឹក។

៥). ទឹកក្រូចឆ្មា៖
នេះគឺជាវិធីសាស្ត្រមួយផ្សេងទៀត។ យកចំណិតក្រូចឆ្មាស្រស់ដុសចុះឡើងនៅត្រង់កន្លែងមានសង្វា ហើយទុករយៈពេល១០នាក់នៅមុនពេលលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។ រូបមន្តមួយទៀត គឺលាយទឹកស្រសក់ និងក្រូចឆ្មាក្នុងកម្រិតស្មើគ្នា និងលាបនៅត្រង់កន្លែងមានសង្វា។

៦). ប្រេងអូលីវ៖
សារធាតុមានប្រយោជន៍ជាច្រើនក្នុងប្រេងអូលីវ នឹងជួយឲ្យធ្វើឲ្យស្អែករលោងស្អាត។ ម៉ាស្សាប្រេងអូលីវសុទ្ធទៅលើស្បែកដែលមានបញ្ហា ហើយទុករយៈពេលកន្លះម៉ោងដើម្បីធ្វើឲ្យវីតាមីន A, D និង E ជ្រាបចូលស្បែកដើម្បីព្យាបាលសង្វា៕

ប្រភព៖ baykdang

  • វិធីសាស្ត្រកម្ចាត់ ស្នាមសង្វា ១០០% ដោយងាយស្រួល មិនអស់ប្រាក់តាមបែបធម្មជាតិ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សុខភាព
Tags: