​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ និង​ការរៀបចំ​វេទិកា​សាធារណៈ​ ប្រចាំ​ត្រីមាស​ទី​១​(Update)

​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ និង​ការរៀបចំ​វេទិកា​សាធារណៈ​ ប្រចាំ​ត្រីមាស​ទី​១​(Update)

ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ និង​ការរៀបចំ​វេទិកា​សាធារណៈ​ប្រចាំ​ត្រីមាស​ទី​១​ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៦​ របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម ​លោកជំទាវ​ លោក លោកស្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​ ដែល​ជា​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ ​ថ្នាក់​ខេត្ត​ ក្រុង​ ស្រុក​ ចំនួន​ជាង​២០០​នាក់​ប្រកបដោយ​ភាព​យកចិត្ត​បំផុត​។ ​កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​វ៉ៃ​គោ ​ស្ថិត​ក្នុង​ភូមិ​មេភ្លើង ​សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង​។

លោកជំទាវ​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា ​និង​អធិការកិច្ច​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ​បាន​ថ្លែង​ថា​ យោង​តាម​របាយការណ៍​របស់​ឯកឧត្ដម ​ម៉ែន ​វិបុល​ អភិបាលខេត្ត​ និង​តំណាង​ក្រុមការងារ ​ថ្នាក់​ស្រុក​ សូម​ធ្វើការ​កោតសរសើរ​ចំពោះ​ក្រុមការងារ​ថ្នាក់​ជាតិ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​ចុះ​មូលដ្ឋាន​ ជាពិសេស​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​វេទិកា​សាធារណៈ​ដែល​យើង​បាន​ធ្វើការ​គ្រប់​ ក្រុង​ ស្រុក​ និង​នៅ​តាម ​ឃុំ ​សង្កាត់​ មួយ​ចំនួន​ធំ​ក្នុង​ខេត្ត។

លោកជំទាវ​ ម៉ែន ​សំអន​ បន្ត​ទៀត​ថា ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ បាន​ខិតខំ​បំពេញការងារ​យ៉ាង​សកម្ម​មិន​ខ្លាច​នឿយហត់​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​អភិវឌ្ឍន៍​ប្រទេសជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ​ និង​ការពារ​បូរណភាព​ដែនដី។ លោកជំទាវ​ក៏បាន​បន្ថែម​ទៀត​ថា ​ដើម្បី​ពង្រឹង​ការងារ​របស់​យើង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​និង​សម្រេច​ឲ្យ​បាន​ជោគជ័យ​ យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​បំពេញ​កិច្ច​ការ​សំខាន់ៗ​មួយ​ចំនួន​ដែល​រាជ​រដ្ឋាភិបាល​ បាន​ដាក់​ចេញ​ និង​ត្រូវ​បន្ត​ជំរុញ​ឲ្យ​បាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​ ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ​ធ្វើការ​កំណែទម្រង់​ស៊ី​ជម្រៅ​កាត់បន្ថយ​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ដោយ​បន្ត​ការ​អនុវត្ត​តាម​ទិស​ស្លោក​(​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​ព្យាបាល​)​។​

ហើយ​ជាពិសេស​តាម​បណ្ដា​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ ក្នុង​នោះ​មន្ទីរ​កសិកម្ម​ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​ និង​វិជ្ជាជីវៈ ​មន្ទីរ​សុខាភិបាល ​មន្ទីរ​សង្គមកិច្ច​ មន្ទីរ​ថាមពល​រ៉ែ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ​មន្ទីរ​ធនធាន​ទឹក​ និង​ស្នងការ​នគរបាល​ខេត្ត​សុទ្ធតែជា​អ្នកផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ ហើយ​ត្រូវ​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ក្នុងនាម​រាជរដ្ឋាភិបាល​ សូម​អស់លោក ​លោកស្រី​ ចូលរួម​ក្នុង​យុទ្ធសាស្ត្រ​ការ​ជួយ​ផ្ដល់​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ ដែល​កំពុង​ប្រឈម​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​សូម​រំលឹក​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សម្ដេច​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​បំផុត ​និង​ធានា​ថា​មិន​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់​ទឹក​នៅពេលដែល​យើង​បាន​ដឹង​នោះ​ឡើយ​៕​​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ និង​ការរៀបចំ​វេទិកា​សាធារណៈ​ ប្រចាំ​ត្រីមាស​ទី​១​(Update)