ប្រពន្ធ​ហៅ​ហូបបាយ​ ប្ដី​ឆ្លើយ​ថា​ទៅ​ហូប​ស្រា​ជាមួយ​មិត្តភ័ក្ដិ ​ព្រឹក​ឡើង​រឹង​ស្ដូក

ប្រពន្ធ​ហៅ​ហូបបាយ​ ប្ដី​ឆ្លើយ​ថា​ទៅ​ហូប​ស្រា​ជាមួយ​មិត្តភ័ក្ដិ ​ព្រឹក​ឡើង​រឹង​ស្ដូក



កណ្ដាល​ ៖ ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​មិន​ដឹង​ដាច់ខ្យល់​ស្លាប់​ពី​ពេលណា​?​ ទើប​ព្រឹក​ឡើង​បាន​ដឹង​ខណៈ​ប្រពន្ធ​ទៅ​ដាស់​ងើប​ធ្វើ​ការងារ​ ប៉ុន្តែ​កាលពី​ព្រលប់​បុរស​នោះ​ ប្រាប់​ប្រពន្ធ​ថា ​ទៅ​ហូប​ស្រា​ផ្ទះ​មិត្តភ័ក្ដិ។

ហេតុការណ៍​ភ្ញាក់ផ្អើល​ឃើញ​បុរស​កម្មករ​សំណង់​ដេក​ស្លាប់​នេះ ​កើត​ឡើង​ថ្ងៃ​ទី​០៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ​ចំណុច​ផ្ទះ​ជួល​របស់​ជនរងគ្រោះ​ ស្ថិត​ក្នុង​ភូមិ​កំពង់ប្រាសាទ​ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។

នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ​អុល សល់​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ​មុខរបរ​កម្មករ​សំណង់។

បើ​តាម​ស្ត្រី​ឈ្មោះ​សុខ សុផាត ​ត្រូវ​ជា​ប្រពន្ធ​ជនរងគ្រោះ​និយាយ​ថា​ នៅ​ថ្ងៃ​ទី​​២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១ព្រឹក​ ជនរងគ្រោះ​បាន​មក​ពី​ធ្វើការ​សំណង់​ជាមួយ​កូនប្រសា​ឈ្មោះ​ភ័ស។ ពេល ​មកដល់​ផ្ទះ​គាត់​ជា​ប្រពន្ធ​បាន​ហៅ​ជនរងគ្រោះ​​​ ឲ្យ​ហូបបាយ​ តែ​ជនរងគ្រោះ​បាន​ប្រាប់​ប្រពន្ធ​វិញ​ថា​ (​ខ្ញុំ​អត់​ហូបបាយ​ទេ​ ព្រោះ​មិត្តភ័ក្ដិ​ហៅ​ទៅ​ផឹក​ស្រា​នៅ​ឯ​ភូមិ​គង​ជ័យ ឃុំ​ព្រែកកុយ ស្រុក​កងមាស​ខេត្ត​កំពង់ចាម)។ បន្ទាប់ពី​និយាយ​រួច ​ជនរងគ្រោះ​ ក៏​ដើរ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​បាត់។លុះដល់​វេលា​ម៉ោង​១៨និង២០​នាទី​ ជនរងគ្រោះ​ក៏បាន​ដើរមក​ផ្ទះ​វិញ​ ហើយ​ចូល​ទៅ​ដេក​នៅ​ក្នុង​ផ្ទះ​ជួល​តែ​ម្នាក់ឯង។ ចំណែក​ប្រពន្ធ​ និង​កូន​ដេក​ផ្ទះ​មួយទៀត​ជិត​គ្នា​នោះ។ រហូតដល់​ព្រឹក​ថ្ងៃ​ទី​០៣,០៥,២០១៦ វេលា​ម៉ោង​​៦​និង​២០​នាទី ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រើ​កូនស្រី​ឈ្មោះ​សុខ តេ​ញ​ឲ្យ​ទៅ​ដាស់​ឪពុក​(​ជនរងគ្រោះ​) ងើប​មក​ហូបបាយ​ដើម្បី​ទៅ​ធ្វើ​ការ សំណង់​ឲ្យ​គេ។ ពេល​កូនស្រី​​​ទៅ​ដាស់​ជនរងគ្រោះ​ បើកទ្វារ​ផ្ទះ​មិន​រួច​ ក៏​ដើរមក​ប្រាប់​ម្ដាយ​វិញ។ បន្ទាប់មក​ប្រពន្ធ​ជនរងគ្រោះ​ដើរ​ទៅ​ដាស់​ជនរងគ្រោះ តែ​ទ្វារផ្ទះ​ត្រូវ​ខ្ទាស់​គន្លឹះ​ជាប់​ ហើយ​ស្រែកហៅ​ជនរងគ្រោះ​មិន​ឮ​ឆ្លើយ​ ក៏​ធាក់​ទ្វារផ្ទះ​ឲ្យ​របើក​ ហើយ​ដើរ​ចូល​ទៅ​ហៅ​ជនរងគ្រោះ​ទៀត​ នៅតែ​មិន​ឮ​ឆ្លើយ ​ប្រពន្ធ​ជនរងគ្រោះ​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ដាស់​ចាប់​អង្រួន​ជនរងគ្រោះ ​ទើប​ដឹង​ថា ​ជនរងគ្រោះ​ដេក​ស្លាប់​បាត់​ហើយ។បន្ទាប់មក​ប្រពន្ធ​ ជនរងគ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយ​អំពារ​នៅ​វេលា​ម៉ោង​
០៦​និង​៤០​នាទី។ បន្ទាប់មក​ ផ្នែក​ជំនាញ​បាន​សហការ ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​មក​ពិនិត្យ​សាកសព​ជនរងគ្រោះ នៅ​កន្លែង​កើតហេតុ​ បាន​ឃើញ​ថា​ សាកសព​ដេក​នៅ​លើ​កន្ទេល​លើ​ផ្ទះ​ផ្ងារ​ពោះ​ចង​មុង​មួយ​ចំហៀង។ នៅ​លើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម អ្វី​គួរ​កត់​សម្គាល់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ នៅ​មាត់​មាន​ហៀរ​ទឹកមាត់ និង​មាន​ឈាម​ចេញ​តាម​ច្រមុះ​តិចៗ​។​ក្រោយពី​ធ្វើការ​ពិនិត្យ​លើ​សាកសព​រួចមក​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា​ជនរងគ្រោះ​ស្លាប់​ដោយ ​ខ្យល់គរ៕
ប្រពន្ធ​ហៅ​ហូបបាយ​ ប្ដី​ឆ្លើយ​ថា​ទៅ​ហូប​ស្រា​ជាមួយ​មិត្តភ័ក្ដិ ​ព្រឹក​ឡើង​រឹង​ស្ដូក