ចាប់​ឈើ​ធ្នង់​៤​ដុំ​ធំ​ៗ​ ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ក្នុង​ចម្ការ​ស្វាយចន្ទី​នៅ​ស្រុក​អូរ​ជុំ

ចាប់​ឈើ​ធ្នង់​៤​ដុំ​ធំ​ៗ​ ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ក្នុង​ចម្ការ​ស្វាយចន្ទី​នៅ​ស្រុក​អូរ​ជុំ

រតនគីរី ​៖​ សមត្ថកិច្ច​ចម្រុះ​ មាន​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ ផ្នែក​វ៉ឺនសៃ ​សហការ​ជាមួយ​កម្លាំង​សឹក​រង​ស្រុក​ កម្លាំង​ប៉េអឹម​ស្រុក និង​កម្លាំង​អធិការ​នគរបាល ​ស្រុក​អូរ​ជុំ ​បាន​ចុះ​ទៅ​ធ្វើ​ការ​រឹបអូស​ឈើ​ធ្នង់​៤​ដុំ​ធំ ដែល​ឈ្មួញ​ឈើ​បាន​ជួល​ឲ្យ​គេ​ដឹក​មក​លាក់​ទុក​ក្នុង​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​កាឡៃ​ពីរ ​ឃុំ​កាឡៃ ក្នុង​អូរ​ជុំ ខេត្ត​រតនគីរី។

ក្នុង​កិច្ចប្រតិបត្តិការ​ចុះ​បង្ក្រាប​ និង​រឹបអូស​នេះ​ បាន​ធ្វើឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៦។

លោក​ជា កុ​ណា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ឺនសៃ​បាន​ឲ្យ​ដឹង​ថា ​:​ ក្រោយពី​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ ដែល​មាន​​លំនៅឋាន​នៅ​ក្បែរ​គំនរ​ឈើ​នោះ​ភ្លាមៗ​ លោក​ក៏​ចាត់វិធានការ​ជាបន្ទាន់​ចុះ​មក​មើល​ជាក់ស្តែង ក៏​ធ្វើការ​រឹបអូស​ឈើ​ធ្នង់​ទាំង​៤​ដុំ​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​តែម្តង។

បើ​ទោះបី​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ រឹត​បន្តឹង​ និង​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ការ​ដឹកជញ្ជូន​ឈើ ​ប៉ុន្តែ​ឈ្មួញ​ខិលខូច​នៅតែ​ឆ្លៀត​ឱកាស​ប្រើប្រាស់​គ្រប់​រូបភាព​ ក្នុង​ការ​ចរាចរ​​ឈើ​ហាក់បីដូចជា​មិន​ខ្លាច​ច្បាប់​ទាល់​តែ​សោះ៕