លោក ​វង្ស​ ធី​ បាន​នាំ​យក​អំណោយ​ ​ជូន​ជន​ពិការ​ដេក​នៅ​នឹង​កន្ទេល​ម្នាក់ ​ក្នុងស្រុក​មង្គល​បូរី​

លោក ​វង្ស​ ធី​ បាន​នាំ​យក​អំណោយ​ ​ជូន​ជន​ពិការ​ដេក​នៅ​នឹង​កន្ទេល​ម្នាក់ ​ក្នុងស្រុក​មង្គល​បូរី​



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៤​ ខែឧសភា​ ឆ្នាំ​២០១៦​ លោក​វរសេនីយ៍ឯក​ វង្ស ធី ​និង​មេបញ្ជាការ​​រង​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ​ស ​ប៊ុន​សឿង​ មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ទទួល​​បន្ទុក​ផ្នែក​គ្រឿងញៀន​ និង​អនីតិជន​ និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត ​បាន​នាំ​យក​អំណោយ​មាន​ដូចជា​ គ្រឿង​ឧបភោគ​​បរិភោគ​មួយ​ចំនួន​ធំ ​និង​រទេះរុញ​មួយ​គ្រឿង ​ដែល​ជា​អំណោយ​របស់​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​យក​ទៅ​ចែក​ជូន​ជន​ពិការ​ជើង​ទាំង​គូ​ដេក​នៅ​នឹង​កន្ទេល រស់​នៅ​ក្នុង​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មានជ័យ​។

​ក្នុង​ពិធី​ចែក​អំណោយ​នោះ​ លោក ​ស ​ប៊ុន​សឿង​ បាន​មានប្រសាសន៍ថា​ ជន​ពិការ​ ដែល​បាន​ទទួល​អំណោយ​ពី​អង្គភាព​អាវុធហត្ថ​នោះ​ប្ដី​មាន ឈ្មោះ គង់ ​ម៉ៅ​ អាយុ​៤៦​ឆ្នាំ ​ជា​ជន​ពិការ​ដេក​នៅ​នឹង​កន្ទេ​ល​ ប្រពន្ធ​ឈ្មោះ សៀង​ ចេក ​អាយុ​៦៩​ឆ្នាំ​ សព្វថ្ងៃ​គាត់​រស់​នៅ​ក្នុង​សាលា​បឋមសិក្សា​ចំការ​តា​ដោក មុខរបរ​គ្រាន់តែ​ជួយ​បោសសំអាត​នៅក្នុង​សាលារៀន​តែប៉ុណ្ណោះ​។​

លោក ស ប៊ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា ​កាលពី​ជាង​១០​មុន​ ប្ដី​របស់​គាត់​ជា​អ្នកដើរ​ចាក់​មេក្រូ​តាម​ភូមិ​រស់​នៅ​ក្នុង​វត្ត​អង្គា​​ឬស្សី ត្រូវ​ខ្សែភ្លើង​ឆក់​ទើប​ធ្លាក់ខ្លួន​ឈឺ​រហូតមកដល់​សព្វថ្ងៃ​នេះ ​ទ្រព្យសម្បត្តិ​មាន​ទាំង​ប៉ុន្មាន​លក់​មើល​ប្ដី​គាត់​អស់​ នៅតែ​មិនជា​ទៀត​។​

លោក ​ស​ ប៉ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា​ ដោយ​មើលឃើញ​ស្ថានភាព ​លោក ​គង់​ ម៉ៅ​ និង​ប្រពន្ធ​សៀង​ ចេក ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ​មាន​ជីវភាព​កាន់តែ​លំបាក​ពេក​នោះ​ទើប​ លោក ស​ ​ប៊ុន​សឿង​ នាំ​យក​អំណោយ​របស់​អង្គភាព​អាវុធហត្ថ​មាន​ដូច​ជា ​រទេះរុញ​មួយ ថវិកា​៤០​ម៉ឺន​រៀល អង្ករ​៥០​គីឡូ ទឹក​សុទ្ធ​៥​យួរ ទឹកត្រី​ និង​ទឹកស៊ីអ៊ីវ​៤​យួរ ខ្លាញ់​២​លីត្រ ស្ករស​១​គីឡូ ប៊ីចេង​២​កញ្ចប់ អំបិល​២​គីឡូ សារុង​១ ​ក្រ​ម៉ា​១​ និង​មី​មួយ​កេស​ទៀត​ផង ​យក​ទៅ​ចែក​ជូន ​លោក​ គង់ ​ម៉ៅ​ និង​ប្រពន្ធ​នៅផ្ទះ​ផ្ទាល់ដៃ​តែម្តង​។​

លោក​ ម៉ៅ​ និង​ប្រពន្ធ ​ក្រោយពី​ទទួល​បាន​អំណោយ​របស់​អង្គភាព​អាវុធហត្ថ​តាមរយៈ​ លោក​ ស ​ប៉ុន​សឿង​ រួចមក​ លោក​ ម៉ៅ​ និង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​លើក​ម្រាមដៃ​១០​ ធ្វើការ​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិ​ទ្ធិ​ សូម​ជួយ​បីបាច់​ថែរក្សា​អង្គភាព​អាវុធហត្ថ​ទាំងអស់​ឲ្យ​ជួប​តែ​សេចក្ដីសុខ​គ្រប់គ្នា​៕

លោក ​វង្ស​ ធី​ បាន​នាំ​យក​អំណោយ​ ​ជូន​ជន​ពិការ​ដេក​នៅ​នឹង​កន្ទេល​ម្នាក់ ​ក្នុងស្រុក​មង្គល​បូរី​

លោក ​វង្ស​ ធី​ បាន​នាំ​យក​អំណោយ​ ​ជូន​ជន​ពិការ​ដេក​នៅ​នឹង​កន្ទេល​ម្នាក់ ​ក្នុងស្រុក​មង្គល​បូរី​