ជីវិត​សិល្បៈ​របស់​លោក​​ប៉ែន ចំ​រ៉ុង ​ក្លាយ​ជា​បែប​ណា ​បើ​សំឡេង​រិះគន់​កាន់តែ​ក្ដៅ​គគុក?

ជីវិត​សិល្បៈ​របស់​លោក​​ប៉ែន ចំ​រ៉ុង ​ក្លាយ​ជា​បែប​ណា ​បើ​សំឡេង​រិះគន់​កាន់តែ​ក្ដៅ​គគុក?



ភ្នំពេញ ​៖​ ក្រោយពី​បែក​ធ្លាយ​ដំណឹង​នៃ​ការ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លែងលះ​ភរិយា​នាង ភិន សុដាលីស ពី​សំណាក់​តារា​ប្រុស​លោក ប៉ែន ចំ​រ៉ុង ទៅ​តុលាការ​នោះ​ បច្ចុប្បន្ន​បាន​និង​កំពុង​ក្លាយ​ជា​រឿង​ដ៏​រំជើបរំជួល​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា ​ព្រម​ជាមួយ​ពាក្យ​និន្ទា​រិះគន់​យ៉ាង​ច្រើន ​ដោយ​បាន​និង​កំពុង​បាញ់​ស្រោច​យ៉ាង​ខ្លាំង​លើ​តារា​ប្រុស​រូប​នេះ។

ជា​ការ​កត់សម្គាល់​តារា​ប្រុស​លោក ប៉ែន ចំ​រ៉ុង ថ្មីៗ​នេះ ​ត្រូវ​ទទួលរង​នូវ​ពាក្យ​សម្តី​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន អ្នកគាំទ្រ​ ក៏ដូចជា​បណ្ដា​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក ​ខណៈ​ដែល​តារា​ប្រុស​រូប​នេះ​បាន​សម្រេច​ចិត្ត​បោះបង់ចោល​ភរិយា​នាង ភិន សុ​ដា​លី​ស ដោយ​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដើម្បី​ធ្វើការ​លែងលះ​គ្នា។ ទន្ទឹមគ្នានេះ​ក៏មាន​ការរិះគន់ ​និង​ស្នើ​​ឲ្យ​ដក​លោក ប៉ែន ចំ​រ៉ុង ចេញពី​សិល្បៈ​ផងដែរ។

ជីវិត​សិល្បៈ​របស់​លោក​​ប៉ែន ចំ​រ៉ុង ​ក្លាយ​ជា​បែប​ណា ​បើ​សំឡេង​រិះគន់​កាន់តែ​ក្ដៅ​គគុក?

ប្រភព​ពី​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​ដោយ​ធ្វើការ​រិះគន់​ និង​ស្នើ​ឲ្យ​មានការ​ទម្លាក់​លោក​ប៉ែន ចំ​រ៉ុង ចេញពី​វិស័យ​សិល្បៈ​បែបនេះ​ថា «ខ្ញុំ​សូម​សំណូមពរ​ឲ្យ​សង្គម​សិល្បៈ​ដក​លោក ប៉ែន ចំ​រ៉ុង ពី​សិល្បៈ​ កុំ​ឲ្យ​បន្ត​សម្ដែង​ទៀត​ ព្រោះ​គាត់​ជា​តារា​ ដែល​គេ​ស្គាល់​មានឈ្មោះ​បោះ​សំឡេង​ក្នុង​សង្គម​សិល្បៈ​ស្រុក​ខ្មែរ ​ក៏ប៉ុន្តែ​គាត់​បាន​ធ្វើ​គំរូ​មិនល្អ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ទង្វើ ​ដែល​អន់​បំផុត»។

ជីវិត​សិល្បៈ​របស់​លោក​​ប៉ែន ចំ​រ៉ុង ​ក្លាយ​ជា​បែប​ណា ​បើ​សំឡេង​រិះគន់​កាន់តែ​ក្ដៅ​គគុក?

ប្រភព​បាន​បន្ត​ថា «បាន​ធ្វើ​ឲ្យ​នារី​ម្នាក់​លះបង់​កិត្តិយស​ខ្លួន​ទៅ​នៅ​ជាមួយ​ខ្លួន​ ហើយ​ឲ្យ​ប៉ា​កូន​គេ​កាត់​គ្នា ​ដោយ​​គាត់​ចុងក្រោយ​គេ​មាន​ផ្ទៃពោះ​៤​ខែ ​សុំ​គេ​លែងលះ ​គាត់​ជា​មនុស្ស​អន់​បំផុត មនុស្ស​មិន​ទទួលខុសត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ នេះ​ហើយ​ជា​គំរូ​មិនល្អ»។

ដោយឡែក​ បើ​ក្រឡេក​ទៅ​មើល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អតីត​តារា​ស្រី​មេម៉ាយ​កូន​មួយ​អ្នកនាង ឆ​យី ក៏បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​បែប​បញ្ឆិតបញ្ឆៀង​លើ​តារា​ប្រុស​លោក ប៉ែន ចំ​រ៉ុង និង​បង្វែរ​មក​ជា​ការ​លើកទឹកចិត្ត ភិន សុ​ដា​លី​ស ថា «​មនុស្ស​ស្រី​តែងតែ​ជា​ល្បែង​សម្រាប់​ការសាកល្បង​របស់​មនុស្ស​ប្រុស​រហូត​មក ….! ទឹកភ្នែក​ហូរ​ឡើង​ចង់​ស្ងួត​ពី​ខ្លួន​គ្មាន​អ្នកណាម្នាក់​យល់​ទេ។ ភាព​ឈឺ​ចាប់​ជា​ថ្នាំ​សម្រាប់​បន្សាប​ភាព​ទន់​ជ្រោយ ចេះ​ទទួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង ​និង​ជីវិត​តូច​មួយ​ដែរ​ រៀបនឹង​មក​មើល​​​ពិភពលោក​នេះ»។

ជីវិត​សិល្បៈ​របស់​លោក​​ប៉ែន ចំ​រ៉ុង ​ក្លាយ​ជា​បែប​ណា ​បើ​សំឡេង​រិះគន់​កាន់តែ​ក្ដៅ​គគុក?

អ្នក​មេម៉ាយ​ចាយ​រាង​រូប​ស្រស់​អ្នកនាង ឆ​យី បាន​បន្ថែម​ថា «ខ្ញុំ​ធ្លាប់​ឆ្លងកាត់​យល់​ច្បាស់​ណាស់​នូវ​អារម្មណ៍​មួយ​នេះ​ ពពោះ​ម្នាក់ឯង​គ្មាន​ប្តី​នៅ​ក្បែរ ហែល​ឆ្លង​ទឹកភ្នែក ហែង​ឆ្លង​ភាព​ឈឺចាប់ ហែល​ឆ្លង​សម្តី​ពួក​ឆ្កែ​ ចាំតែ​មើល​ពី​កំហុស​ភ្លេច​ខ្លួនឯង​ជា​អ្នកណា​ខ្ញុំ​ចាប់ផ្តើម​ពី ០ ..​ទម្រាំ​មក​ដល់ពេលនេះ​ដូច​ធ្លាក់​នរក​ទាំង​រស់។ មនុស្ស​ស្រី​ពូកែ​ទ្រាំ ពូកែ​លាក់​អារម្មណ៍​ប៉ុនណា ក៏​ជា​មនុស្ស​បេះដូង​សាង​ពី​ឈាម​ស្រស់ៗ​ដែរ គួរតែ​ឲ្យ​កម្លាំងចិត្ត​គាត់​កុំ​ជាន់​ពន្លិច​គ្នា …​គ្មាន​អ្នកណា​ចង់​មាន​បញ្ហា​ជីវិត​ទេ»។

ជាមួយ​គ្នា​នេះ​ ក៏​មាន​ប្រភព​អ្នកលេង​ហ្វេ​ង​ប៊ុ​ក និង​មហាជន​មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួនធំ​បាន ​ទទូច​ទាមទារ​ និង​ស្នើ​ឲ្យ​មហាជន​ឈប់​បន្ត​នូវ​ការ​គាំទ្រ​ដល់​តារា​ប្រុស​លោក ប៉ែន ចំ​រ៉ុង ដើម្បី​ទម្លាក់​ចេញពី​សិល្បៈ​ទៀត​ផង។ ម្យ៉ាងទៀត​ក៏​មាន​ប្រភព​មួយ​ចំនួន​បាន​ដាក់​ជា​សំណួរ​ថា តើ​ជីវិត​សិល្បៈ​របស់ ប៉ែន ចំ​រ៉ុង អាច​នឹង​ធ្លាក់​ទៅដល់​ចំណុចសូន្យ​ឬទេ​នៅ​ថ្ងៃ​ខាងមុខ ​បើ​សំឡេង​នៃ​ការរិះគន់​​​ផ្ទុះឡើង​កាន់តែ​ច្រើន ព្រោះតែ​កំហុស​​ ​ដែល​មិន​សម​ឲ្យ​តម្លៃ​ជា​កូនប្រុស​ដើមទ្រូង​ប្រាំ​ហត្ថ​នោះ​?៕

ជីវិត​សិល្បៈ​របស់​លោក​​ប៉ែន ចំ​រ៉ុង ​ក្លាយ​ជា​បែប​ណា ​បើ​សំឡេង​រិះគន់​កាន់តែ​ក្ដៅ​គគុក?