ថៃ​បាន​សាងសង់​ប្រាសាទព្រះវិហារ​សិប្បនិម្មិត នៅលើ​ឧទ្យាន​ជាតិ​ថៃ ផា​ម៉​អ៊ី​ដែង​

6 Videos


ទាហានរបស់ថៃបានសាងសង់ប្រាសាទព្រះវិហារសិប្បនិម្មិតនៅលើឧទ្យានជាតិថៃ ផាម៉អ៊ីដែង ដូចទៅនឹងប្រាសាទព្រះវិហារគ្រប់ចំណុច គ្រាន់តែមានទំហំតូចជាងប្រាសាទព្រះវិហាររបស់កម្ពុជា ១១ ដង ហើយក៏នឹងត្រៀមដាក់ឲ្យចូលទស្សនា នាពេលឆាប់ៗខាងមុខនេះ ។

ថៃ​បាន​សាងសង់​ប្រាសាទព្រះវិហារ​សិប្បនិម្មិត នៅលើ​ឧទ្យាន​ជាតិ​ថៃ ផា​ម៉​អ៊ី​ដែង​

តាមប្រភពព័ត៌មានពី ASTV របស់ថៃដែលបានចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាទាហានរបស់ថៃបានសាងសង់ប្រាសាទព្រះវិហារសិប្បនិម្មិត(ដែលគេហៅថាជា ប្រាសាទចម្លង) នៅលើឧទ្យានជាតិរបស់ថៃដែលហៅថា ផាម៉អ៊ីដែង ស្ថិតនៅក្នុងឧទ្យានជាតិភ្នំព្រះវិហាររបស់ថៃ ស្ថិតនៅក្នុងឃុំសៅធុងឆៃ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដែលនៅជិតព្រំប្រទល់ថៃ-កម្ពុជាដែលប្រាសាទនេះមានលក្ខណៈដូចទៅនឹងប្រាសាទព្រះវិហាររបស់កម្ពុជាគ្រប់ចំណុចគ្រាន់តែមាន ទំហំតូចជាងប្រាសាទព្រះវិហាររបស់កម្ពុជា ១១ ដង ដោយការសាងសង់នេះគឺមានទទឹង ១០ ម៉ែត្រ និងបណ្តោយ ៨០ ម៉ែត្រ ហើយក៏នឹងត្រៀមដាក់ឲ្យចូលទស្សនានាពេលឆាប់ៗខាង មុខនេះផងដែរ ។

ដោយការសាងសង់ប្រាសាទព្រះវិហារសុប្បនិម្មិត(ដែលយើងហៅថាជាប្រាសាទ ចម្លង) ធ្វើឡើងដោយស្នាដៃទាហាន ថៃសុទ្ធសាធទាំងការចំណាយថវិកានៃការសាងសង់ក៏ជាថវិការបស់ទាហានថៃផងដែរ ៕ សុថាត់