បើក​ម៉ូតូ​លឿនទៅបុក​ម៉ូតូ២​គ្រឿងទៀត​ពីក្រោយ ​របួស​ធ្ងន់​ស្រាល៣នាក់

តាកែវ:
មនុស្ស​ចំនួន​៣​នាក់​របួស​ធ្ងន់​ស្រាល ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយម៉ូតូ​មួយគ្រឿង​បើក​បើកបរ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់ ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀតពីក្រោយ​យ៉ាង​ពេញទំហឹង ​ក្នុងទិសដៅ​ស្របគ្នា ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១ ខែ ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០និង​២០​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ៧០-៧១ ស្ថិតនៅ​ភូមិ​ប្រប​សៀម ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​លោក យ៉ង់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់​ បាន​ឲ្យដឹងថា ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1EF 9926 បើកបរ​ដោយ​ឈ្មោះ សែម សៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​រំ​ពាក់​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​២​គ្រឿង​ទៀត​ម៉ាក ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1L 3928 បើកបរ​ដោយ​ឈ្មោះ​គិ​ន សា​មេ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ធ្ងន់ និង​ម៉ូតូ​ម៉ាក C70 ពណ៌​ទឹក​បិ​ច ពាក់​ស្លាក​លេខ កំពង់ចាម 1A 6014 បើកបរ​ដោយ​ឈ្មោះ សឿង ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល ។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​មួយគ្រឿង​បើកបរ​ពី​ទិស​ខាងត្បូងទៅ​ទិស​ខាងជើងក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ ជាន់​ហ្វ្រាំង​មិនទាន់ ក៍៏បុក​ម៉ូតូ​២​គ្រឿង​ដែល​កំពុង​បណ្ដើរ​រក​កន្លែង​ប៉ះ​កង់ ពេញទំហឹង បណ្ដាល អោយមាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​តែម្ដង ៕​V/S

បើក​ម៉ូតូ​លឿនទៅបុក​ម៉ូតូ២​គ្រឿងទៀត​ពីក្រោយ ​របួស​ធ្ងន់​ស្រាល៣នាក់

បើក​ម៉ូតូ​លឿនទៅបុក​ម៉ូតូ២​គ្រឿងទៀត​ពីក្រោយ ​របួស​ធ្ងន់​ស្រាល៣នាក់