ជនជាតិអង់គ្លេស​ម្នាក់​​ផឹកកាហ្វេអង្គុយ​ស្លាប់លើកៅអី

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​​បានឲ្យដឹងជំហានដំបូងមកថា​ ជនជាតិអង់គ្លេសម្នាក់​មិនទាន់ស្គាល់​អត្តសញ្ញាណ ​បានអង្គុយស្លាប់លើកៅអី​ ខណៈកំពុង​ផឹកកាហ្វេ ។

ហេតុការណ៍នេះ​បានបង្កឲ្យមានការភ្ញាក់ផ្អើល​នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤​ ឧសភា ២០១៦ ​នៅក្នុង​ហាងស្ថានីយ៍ប្រេង​យីហោ «ឈុន ស៊ុនហេង»​ មានទីតំាងស្ថិតនៅក្នុងភូមិ​-សង្កាត់ទួលសង្កែ ​ខណ្ឌប្ញស្សីកែវ ។

សេចក្តីរាយការណ៍បានបន្តថា ​​នៅពេលនេះសមត្ថកិច្ចជំនាញ​កំពុងធ្វើកោសល្យវិច័យ​រកមូលហេតុនៃការស្លាប់ ៕