​រូបមន្ត​ធម្ម​ជាតិ​ តែ​បី​មុខ អាចឲ្យអ្នកមាន​​ស្រក់​ត្រង់ និង​រលោង​ស្អាត​ ដោយមិន​ចំណាយ​ប្រាក់​

ការមានសក់ស្អាត និងមានសុខភាពល្អគឺជាជោគជ័យមួយសម្រាប់រាល់នារីទាំងអស់។ ការមានសក់ត្រង់ និងរលោងដូចសរសៃសូត្រគឺជាការចង់បានរបស់ស្ត្រីភាគច្រើន។ ប្រសិនបើអ្នកប្រាថ្នាចង់បានសក់ត្រង់ ដោយមិនធ្វើឲ្យសក់ខូច អ្នកអាចសាកល្បងរូបមន្តធម្មជាតិដូចខាងក្រោមនេះបាន។

​រូបមន្ត​ធម្ម​ជាតិ​ តែ​បី​មុខ អាចឲ្យអ្នកមាន​​ស្រក់​ត្រង់ និង​រលោង​ស្អាត​ ដោយមិន​ចំណាយ​ប្រាក់​

ខាងក្រោមនេះ អ្នកអាចរកឃើញរូបមន្តបីមុខ សម្រាប់ធ្វើឲ្យសក់ត្រង់៖

១). ប្រេងដូង
ប្រេងដូងនឹងធ្វើឲ្យសក់អ្នកមានសុខភាពល្អ និងអាចរក្សាធ្វើឲ្យមានសំណើមជានិច្ច។ ចាប់ផ្តើមម៉ាស្សាសក់របស់អ្នកជាមួយនឹងប្រេងដូងក្តៅឧណ្ហៗ។ នៅពេលដែលម៉ាស្សារួចហើយ គ្រប ឬក្តោបសក់របស់អ្នកឲ្យជិតជាមួយនឹងកន្សែងពោះគោមួយ និងផ្អាប់ទុករយៈពេល៣០នាទី។ បន្ទាប់មក លាងសក់របស់អ្នកចេញ។

២). ស្រាបៀរ
ស្រាបៀរមានសារធាតុប្រូតេអ៊ីនដូចជាអំបិលជាដើម។ ប្រូតេអ៊ីនអាចជួយឲ្យព្យាបាលសក់ដែលខូចរបស់អ្នក។ ក្រោយពីកក់សក់រួចហើយ លាបស្រាបៀរទៅលើសក់អ្នក និងឈ្លីចុះឡើងមួយសន្ទុះ។ ទុករយៈពេល៥នាទី បន្ទាប់មក លាងទឹកចេញ។

៣). ស៊ុត
ស៊ុតមានប្រូតេអ៊ីន និងអាសុីដខ្លាញ់ដែលអាចជួយព្យាបាលសក់ដែលមានសុខភាពមិនល្អ។ អ្នកអាចលាយផ្នែកសនៃស៊ុតមួយគ្រាប់ ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រា និងប្រេងអូលីវខ្លះ។ លាយឲ្យសព្វល្អ រហូតទាល់តែស្អិតបន្តិច។ លាបគ្រឿងផ្សំនោះលើសករបស់អ្នក និងទុករយៈពេល៣០នាទី។ បន្ទាប់មក កក់សក់ចេញជាមួយទឹកត្រជាក់ និងសាប៊ូ។

រូបមន្តទាំងបីនេះសុទ្ធសឹងមានលក្ខណៈធម្មជាតិ ដែលធ្វើឲ្យគោលបំណងរបស់អ្នកសម្រេចក្នុងពេលយូរ ប៉ុន្តែ គ្មានជាតិគីមីដែលធ្វើឲ្យប៉ះបាល់ដល់សក់ ឬធ្វើឲ្យសក់របស់អ្នកខូចឡើយ។ កាន់តែពិសេសទៅទៀតនោះ គឺថា អ្នកអាចធ្វើដោយខ្លួនឯងនៅផ្ទះ និងមិនចំណាយប្រាក់ច្រើន៕

អត្ថបទដោយនិងចុះផ្សាយដោយ៖ baykdang (Dara)
ប្រភព៖ healthyandnatural

  • ​រូបមន្ត​ធម្ម​ជាតិ​ តែ​បី​មុខ អាចឲ្យអ្នកមាន​​ស្រក់​ត្រង់ និង​រលោង​ស្អាត​ ដោយមិន​ចំណាយ​ប្រាក់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:សុខភាព
Tags: