បើក​ម៉ូតូ​ទៅ​បុក​នឹង​ត្រាក់ទ័រ​ទាំង​កម្រោល រង​របួសធ្ងន់​ខ្លួនឯង​

បើក​ម៉ូតូ​ទៅ​បុក​នឹង​ត្រាក់ទ័រ​ទាំង​កម្រោល រង​របួសធ្ងន់​ខ្លួនឯង​



បន្ទាយមានជ័យ ៖ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​បុរស​វ័យក្មេង​ម្នាក់​បើក​ម៉ូតូ​ទៅ​បុក​នឹង​ត្រាក់ទ័រ​ពេញទំហឹង​ទាំង​កម្រោល ​បណ្ដាល​ឲ្យ​របួសធ្ងន់​ខ្លួនឯង​នៅ​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​៣​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ម្នាក់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ ស៊េរី​ឆ្នាំ 2014 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1s 2376​ បើក​ទិសដៅ​ស្រប​នឹង​ត្រាក់ទ័រ​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ ​ស្រាប់​តែ​ម៉ូតូ​រេ​ចង្កូត​ទៅ​បុក​នឹង​ត្រាក់ទ័រ​នោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​នោះ​រង​របួស​ធ្ងន់​។​

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​ជន​រងគ្រោះ​មានឈ្មោះ ​ភាព ​វ៉ាន់ ​ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​រស់នៅ​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ ចំណែក​អ្នក​បើក​ត្រាក់ទ័រ​មាន​ឈ្មោះ ឆិល វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ រស់​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក្រោយពី​កើតហេតុ​រួច​គេចខ្លួនបាត់។ អ្នករបួស​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំបង។​

ចំណែក​ម៉ូតូ និង​ត្រាក់ទ័រ​ ត្រូវ​បាន​កម្លាំង​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ម៉ាឡៃ​ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​
បើក​ម៉ូតូ​ទៅ​បុក​នឹង​ត្រាក់ទ័រ​ទាំង​កម្រោល រង​របួសធ្ងន់​ខ្លួនឯង​