អភិបាល​ស្រុក​ស៊ីធរកណ្ដាល ​យក​អំណោយ​កាកបាទក្រហម​ជូន​គ្រួសារ​សព​ ដែល​ស្លាប់​ដោយ​ឆក់​ខ្សែ​ភ្លើង

អភិបាល​ស្រុក​ស៊ីធរកណ្ដាល ​យក​អំណោយ​កាកបាទក្រហម​ជូន​គ្រួសារ​សព​ ដែល​ស្លាប់​ដោយ​ឆក់​ខ្សែ​ភ្លើង

ព្រៃវែង ​៖ ​​នៅ​ថ្ងៃ​ទី​០៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​លោក​ម៉ន នី​ បណ្ឌិត​ បាន​នាំ​យក​អំណោយ​កាកបាទក្រហម​ស្រុក​​ស៊ីធរកណ្ដាល​ ទៅ​ចែក​ជូន​ក្រុម​គ្រួសារ​សព​ជនរងគ្រោះ​ ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ ដោយ​ឆក់​ខ្សែ​ភ្លើង។

គួរ​រំលឹក​ថា ​កាលពី​ថ្ងៃ​ទី​០២ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​និង​៣០​នាទី ​មាន​ករណី​ឆក់​ខ្សែភ្លើង ​​​បណ្ដាល​ឲ្យ​បុរស​ម្នាក់​មាន​ឈ្មោះ​សាយ ស៊ី ​ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​បឹងជរ៍​ ឃុំ​ព្រៃ​ទឹង ​ស្រុក​ស៊ីធរកណ្ដាល​ ខេត្ត​ព្រៃវែង​មុខរបរ​ជាង​ធ្វើ​ផ្ទះ ​បាន​ស្លាប់​បាត់​បង់ជីវិត។

ក្នុង​ពេល​យក​អំណោយ​ចែក​ជូន​នោះ​ផង​ដែរ​ លោក​ម៉ន នី ​បណ្ឌិត​ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​​ដឹង​ថា​ ក្រោយពី​លោក​ទទួល​បាន​សេចក្ដី​រាយការណ៍​ថា​ មាន​ករណី​ខាង​​លើ​ភ្លាម ​នៅ​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ខាង​​លើ​ លោក​បាន​ដឹកនាំ​មន្ត្រី​សាលាស្រុក​ចុះ​យក​អំណោយ​កាកបាទក្រហម​កម្ពុជា​ស្រុក​ទៅ​ចែក​ជូន​គ្រួសារ​ជនរងគ្រោះ​ខាង​លើ។ អំណោយ​រួមមាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​​​ ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ស្រុក​ ហើយ​លោក​បាន​បន្ថែម​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥​ម៉ឺន​ ​និង​មី​ចំនួន​២​កេស​ថែម​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា ​ទោះ​បី​ជា​អំណោយ​នេះ​តិចតួច​ស្ដួចស្ដើង​យ៉ាង​ណា​ក៏ដោយ​ តែ​នេះ​ ជា​ទឹកចិត្ត​របស់​សាខា​កាកបាទក្រហម​ និង​រូប​លោក​ផ្ទាល់។ ដូចនេះ​សូម​បងប្អូន​មេត្តា​យល់​ ហើយ​ក្នុង​នាម​ លោក​ជា​អភិបាលស្រុក​ ​លោក​តែងតែ​យកចិត្តទុកដាក់​បំផុត​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ស្រុក៕