ធ្លាក់​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​​ នាំ​ទាំង​ខ្យល់​កន្ត្រាក់​បក់​បោក​​​រលំ​ផ្ទះ​ពលរដ្ឋ​អស់​១៨​ខ្នង

ពោធិ៍សាត់​ ៖​ ភ្លៀង​ ផ្គរ ​រន្ទះ​នាំ​ទាំង​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង ​មក​ពី​ទិសនិរតី​ប៉ះ​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ឃុំ​បណ្ដាល​ឲ្យ ​រង​ការ​ខូចខាត​១៨​ខ្នង​ផ្ទះ​ ក្នុង​នោះ​១០​ខ្នង​ផ្ទះ​ខូចខាត​ទាំងស្រុង ​រួម​ទាំង​ដាច់​ចរន្តអគ្គិសនី​ប្រើប្រាស់​ផង​ដែរ។ ប៉ុន្តែ​គ្រោះធម្មជាតិ​នេះ​ មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​និង​សត្វ​ឡើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​ឧសភា ​ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់។ ពេល​នេះ​អាជ្ញាធរ​ជាមួយ​សមត្ថកិច្ច​បាន​កំពុង​ចុះ​ជួយ​ជនរងគ្រោះ​ដល់​លំនៅឋាន​ផង​ដែរ។

បើ​តាម​លោក​សារឿន​ នាយ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​នៅ​ឃុំ​ត្រពាំង​ជង​​បាន​ឲ្យ​ដឹង​ថា​ ៖​ នៅ​ឃុំ​របស់​លោក ​មាន​គ្រោះធម្មជាតិ​មួយ​បាន​កើត​ឡើង​ ដោយ​នៅ​ពេល​កើតហេតុ​វេលា​​ម៉ោង​ខាងលើ​នោះ​ មាន​ផ្ទៃមេឃ​ធ្លាក់​ខ្មៅ​ងងឹតស្លុប​ ហើយ​មាន​ទាំង​ភ្លៀង​​ផ្គរ ​រន្ទះ​បាញ់​គ្រហឹម​ពេញ​មេឃ​ មួយ​មេ​​យ៉ាង​​ធំ​សើម​ជោក​ដី។ ជាមួយ​គ្នា​នោះ ​ក៏​មាន​ទាំង​ខ្យល់​កន្ត្រាក់​​ ​បោកបក់​​យ៉ាង​ខ្លាំង​មកពី​ទិសនិរតី​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ ប៉ះចំ​ភូមិ​ត្រពាំង​ជង​ ភូមិ​​ពិត​ត្រង់​ ​ភូមិ​ក្រោល​ក្របី ភូមិ​ស្នាយ​ទោល ​និង​​ភូមិ​កប់​ស្វាយ​ នៅ​ក្នុង​ឃុំ​ត្រពាំង​ជង​ បណ្ដាល​ឲ្យ​​​​​រង​ការ​ខូចខាត​អស់​ចំនួន​១៨​ខ្នង​ផ្ទះ ​ក្នុង​នោះ​ចំនួន​១០​ខ្នង​ផ្ទះ​រង​ការ​ខូចខាត​ទាំងស្រុង​ ​តែ​នៅ​ភូមិ​ត្រពាំង​ជង​ខូចខាត​ច្រើន​ជាង​គេ។

លោកនាយ​ប៉ុស្តិ៍​នៅ​មូលដ្ឋាន​ឃុំ​ត្រពាំង​ជង​នេះ​បន្ត​ថា ​៖​ នៅ​ក្នុង​ករណី​ឧប្បត្តិហេតុ ​ដោយ​គ្រោះធម្មជាតិ​នេះ​ ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ទេ ​រួម​ទាំង​សត្វ​ ក៏​មិន​មាន​គ្រោះថ្នាក់​ដែរ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ឧសភា​នេះ ​ខាង​អាជ្ញាធរ​ស្រុក​ និង​ខាង​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​បាកាន​ជាមួយ​នឹង​សមត្ថកិច្ច​ បាន​ចុះ​ដល់​ទី​តាំង​កើតហេតុ​ដើម្បី​ឧបត្ថម្ភ​សង្គ្រោះ​ជា​បឋម​សម្ភារៈ​មួយ​ចំនួន​ដល់​គ្រួសារ​​​​​រងគ្រោះ រួម​ទាំង​ជួយ​ជួសជុល​លំនៅឋាន​ឲ្យ​ពួកគាត់​នៅ​ជា​បណ្ដោះអាសន្ន ផងដែរ៕
​​