Pulsar NS150 ស៊េរី ០១៦ លក់​​ប្រជែង FZ

Pulsar NS150 ជា​ប្រភេទ​ម៉ូតូ​ធំ​ស៊េរី ០១៦ មាន​ទំហំ​ម៉ាស៊ីន ១៥០សេសេ បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក។ ម៉ូតូ​នេះ​ដាក់​លក់​តម្លៃ ២០៥០ ដុល្លារ ​ប្រជែង Yamaha FZ តម្លៃ​ខ្ទង់ ៣ ០០០ដុល្លារ ដែល​មាន​កម្លាំង​ម៉ាស៊ីន ១៥០សេសេ​ដូចគ្នា។

 

Pulsar NS150 ស៊េរី ០១៦ លក់​​ប្រជែង FZ

 

បើ​តាម​លោក ឆាយ អ្នក​គ្រប់គ្រង​ផ្នែក​លក់​នៅ Show Room របស់ Bajaj Pulsar បាន​ឱ្យ​ដឹង​ថា ស៊េរី NS150 នេះ​មាន​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ ១៧ សេះ ឯ​តម្លៃ​ក៏​ធូរ​ថ្លៃ។ លោក​ថា Pulsar ស៊េរី NS150 ជា​ប្រភេទ​ម៉ូតូ​ធំ​លក់​ដាច់​ជាង​គេ​ក្នុង​​ចំណោម​​ត្រកូល​ Pulsar ទាំង​អស់ ព្រោះ​តែ​សមត្ថភាព​ខ្លាំង​ហើយ​តម្លៃ​ក៏​សម​ល្មម​សម្រាប់​អ្នក​មាន​ជីវភាព​មធ្យម ទិញ​យក​ទៅ​ប្រើប្រាស់។

 

លក្ខណៈ​សម្បត្តិ Pulsar NS150 ស៊េរី ០១៦៖

 

@ ប្រភេទ​ម៉ាស៊ីន៖ 4-valve, single cylinder, air-cooled engine
@ ទំហំ​ម៉ាស៊ីន៖ 150cc
@ ប្រព័ន្ធ​សាំង៖ ប៊ិច​
@ ចង្កឹះ​លេខ៖ ៥វគ្គ
@ ទម្ងន់៖ ១៤០គីឡូក្រាម
@ ល្បឿន​អតិបរមាន៖ ១២០គីឡូម៉ែត្រ/ម៉
@ ចំណុះ​ធុង​ប្រេង៖ ១២លីត្រ
@ ហ្វ្រាំង​មុខ៖ ហ្វ្រាំង​បូម ទំហំ ២៤០ម.ម
@ ហ្វ្រាំង​ក្រោយ៖ ហ្វ្រាំង​ដុំ ទំហំ ១៣០ម.ម។

 

អាន៖ Ninja H2 ស៊េរី​ថ្មី ០១៦ រាង​ស្អាតកម្លាំង​ម៉ាស៊ីន​អត់​ចាញ់​ឡាន​ទំនើប

 

អត្ថបទ៖ ប៉ែត ផាន់និត