​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

​បុគ្គល​ជោគ​ជ័យភាគ​ច្រើន​ ​តែង​មាន​ទម្លាប់​​​ប្រចាំ​ថ្ងៃ​ខុស​ពី​មនុស្ស​ទូទៅ​ ​ព្រោះ​​គេ​​គិត​ថា​បើ​ធ្វើ​ដូច​មនុស្ស​​ទូទៅ​ ​នោះ​លទ្ធផល​នឹង​បាន​ដូច​គេ​ដែរ។ ខាង​ក្រោម​នេះ​​ជា​ទម្លាប់​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ នៅ​លើ​ពិភព​លោក រួម​ទាំង​ប្រធានាធិបតី​អាមេរិក ​ស្ថាបនិក​បណ្ដាញ​សង្គម និង​អ្នក​ជំនួញ​ជោគ​ជ័យ​។

១. ​អតីត​នាយក​ប្រតិបត្តិ​ Apple លោក Steve Jobs (​មាន​ប្រាក់ ១១ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១១) (ស្លាប់)

លោក​ក្រោក​​ពី​ព្រឹក​វាយ​តម្លៃ​ការ​​ងារ​របស់​ខ្លួន​ឡើង​វិញ និង​រក​​អ្វី​​ជា​ការ​ចង់​បាន​បន្ទាប់។ ​លោក​តែង​តែ​មើល​មុខ​កញ្ចក់​រៀង​រាល់​ព្រឹក និង​សួរ​ខ្លួន​ឯង​ថា៖ “ប្រសិន​​បើ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​​នៃ​ជីវិត​​ខ្ញុំ ​តើ​ខ្ញុំ​សប្បាយ​ចិត្ត​ នឹង​អ្វី​ដែល​ខ្ញុំ​ត្រូវ​​ធ្វើ​ថ្ងៃ​នេះ​ទេ? នៅ​ពេល​ដែល​ចម្លើយ​ឆ្លើយ​ថា ​«ទេ​ ជាច្រើន​ថ្ងៃ​ជាប់​ៗគ្នា» ​ខ្ញុំ​ត្រូវ​កែ​ប្រែ​​អ្វី​មួយ​ហើយ”។

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

២. ស្ថាបនិក និង​ជា​ប្រធាន​​ Facebook លោក Mark Zucherberg (មាន​ប្រាក់​ ៣៥,៧​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៥​)

លោក Zuckerberg ​​ល្បី​ខាង​ស្លៀក​ពាក់​​​​ខោអាវ​ដូច​ៗ​គ្នា​​​ជា​រៀង​រាល់​ថ្ងៃ ​ព្រោះ​លោក​គិត​ថា​​ធ្វើ​ឲ្យ​លោក​មិន​បាច់​​​​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើស​ឡើយ។​ លោក​​​ធ្វើការ​ច្រើន​ម៉ោង​​ណាស់ និង​ដេក​តិច​បំផុត ពេល​ខ្លះ​ត្រូវ​​ឆាត​សួរ​​អ្នក​បង្កើត​កម្មវិធី​ដល់​ម៉ោង​ ៦​ព្រឹក​ក៏​មាន។

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

៣.​អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Winston Churchill

-​មាន​ស្នាដៃ​​​ដឹក​នាំ​ចក្រភព​អង់គ្លេស​ យក​ជ័យ​ជម្នះ​លើ​​​របប​ណាស៊ី អាឡឺម៉ង់​ ក្នុង​សង្គ្រាម​លោក​លើក​ទី ២

លោក​ភ្ញាក់​ពី​ដំណេក​​នៅ​ម៉ោង៧:៣០នាទី ​​សម្ងំ​លើ​គ្រែ​ រហូត​ម៉ោង ១១​ព្រឹក ​ទើប​ក្រោក​​ហូប​អាហារ​ពេល​ព្រឹក​ អាន​កាសែត ​និងពិភាក្សា​ជា​មួយ​​លេខា។

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

៤. ​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា (​​មាន​ប្រាក់ ៦,៩ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ ២០១៥)
– បាន​ឈ្នះ​ឆ្នោត​​ជា​ប្រធានាធិបតី​ចំនួន ៦៩,៥លាន​​​​សំឡេង ក្នុង​ឆ្នាំ ២០០៨ ​ជា​ចំនួន​ខ្ពស់​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

លោក​តែង​ក្រោក​ពី​ព្រលឹម​​ម៉ោង ៦:៤៥នាទី ធ្វើ​លំហាត់​​ប្រាណ​ជា​មួយ​គ្រួសារ ​អាន​កាសែត​ជា​ច្រើន​ច្បាប់ ​​ពិសា​អាហារ​ពេល​ព្រឹក​​ជា​មួយ​ក្រុម​គ្រួសារ ​និង​​​រៀប​ចំ​ឲ្យ​កូន​ទៅ​រៀន រួច​ចាប់​ផ្ដើម​ការ​​ងារ​ធម្មតា​នៅ​ម៉ោង ៩​ព្រឹក។

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

៥. ស្ថាបនិក​ក្រុម​ហ៊ុន Microsoft លោក Bill Gates (៧៩,២​ពាន់​លាន​ដុល្លារ​ ឆ្នាំ ២០១៥)
– ​​លោក​បាន​ដើរ​តួនាទី​​យ៉ាង​សំខាន់​ក្នុង​ការ​​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ Window កុំព្យូទ័រ​ ដំបូង​គេ និង​ឈាន​មុខ​គេ​លើ​ពិភព​លោក

នា​ពេល​ព្រឹក​លោក​បាន​ចំណាយ​ពេល​​ ១ម៉ោង ​ក្នុង​ការ​ដើរ​ ឬ​រត់​លើ​ឧបករណ៍​​​​រត់​នឹង​កន្លែង​ ​ព្រម​ទាំង​​មើល​​កិច្ច​ការ​​ក្រុមហ៊ុន​បណ្ដើរ។​​

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

៦. ​ស្ថាបនិក​​ក្រុម​ហ៊ុន Amazon លោក Jeff Bezos (មាន​ប្រាក់ ៤៦,៧ពាន់​លាន​ដុល្លារ​ឆ្នាំ ២០១៥)
– ជា​ក្រុម​ហ៊ុន​លក់​ទំនិញ​តាម​អន​ឡាញ​ធំ​បំផុត

លោក​ថា​លោក​ស្អប់​ការ​ប្រជុំ​ពេល​ព្រឹក​ខ្លាំង​ណាស់។​ លោក​សុខ​ចិត្ត​ដេក​ផ្ទះ និង​​បរិភោគ​អាហារ​ពេល​ព្រឹក​ជាមួយ​គ្រួសារ​វិញ។

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

៧. ​​នាយក​ប្រតិបត្តិ​ Starbucks ​លោក Howard Schultz (មាន​ប្រាក់ ២,៩​ពាន់​លាន​ដុល្លារ ឆ្នាំ ២០១៥)
​- បង្កើត​ហាង​លក់​កាហ្វេ មាន​ឈ្មោះ​ល្បី​ល្បាញ និង​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​

លោក​ក្រោក​ម៉ោង ៤:៣០នាទី​ជា​រៀង​រាល់​ព្រឹក​​បណ្ដើរ​ឆ្កែ ៣ក្បាល ចេញ​ទៅ​ហាត់​ប្រាណ។ ម៉ោង​ប្រមាណ ៥:៤៥នាទី ​ឆុង​កាហ្វេ ​សម្រាប់​ខ្លួន​ឯង។​​​

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

៨. ​អតីត​ប្រធាន និង CEO ​របស់​ភេសជ្ជៈ Pepsi លោក Steve Reinemund

លោក​ក្រោក​ម៉ោង៥ ​រត់​ជាង ៦គីឡូម៉ែត្រ​រាល់​ព្រឹក អាន​កាសែត និង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាមួយ​កូន​ៗ។

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

៩. បិតា​ស្ថាបនិក​ ​សហរដ្ឋអាមេរិក Benjamin Franklin

លោក Franklin ​ដែល​លោក​អ្នក​ឃើញ​លើ​ក្រដាស​ប្រាក់ ១០០ដុល្លារ​នេះ​ មាន​ទម្លាប់​ក្រោក​នៅ​ម៉ោង ៤​ព្រឹក ហើយ​​នៅ​ម៉ោង ៨​ព្រឹក​​ទើប​ចេញ​លុបលាង​មុខ ញ៉ាំ​អាហារ​ពេល​ព្រឹក និង​គិត​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ។ ​ពី​ម៉ោង​ ៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ គាត់​​ធ្វើ​ការ រួច​​ញ៉ាំ​អាហារ​​​ថ្ងៃ​ត្រង់​​ពី​ម៉ោង ១២ ទៅ​ ១​។

​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

ប្រភព៖ sabay

  • ​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:ជីវិតនិងសង្គម
Tags: