ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការដ្ឋាន​ស្ថាបនា​ផ្លូវ នៅ​ស្រុក​បាធាយ​

ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការដ្ឋាន​ស្ថាបនា​ផ្លូវ នៅ​ស្រុក​បាធាយ​

​ខេត្តកំពង់ចាម : កាលពី​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦  ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​ក្រុមការងារ​សាលាខេត្ត និង​លោក ឡោ ចាន់​លី អភិបាលស្រុក​បាធាយ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ប្រវែង​៧​គីឡូម៉ែត្រ នៅ​ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ​ខេត្តកំពង់ចាម​។​


​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ប្រមាណ​ជិត​២០០​នាក់ នៅក្នុង​ភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត បាន​ដោះស្រាយ​បញ្ហាសំខាន់​បាន​៣​ធំៗ គឺ​៖ ១-​ការឆ្លើយតប​នឹង​សំណូមពរ របស់​ប្រជាពលរដ្ឋ​ចំពោះ​ការស្តារ​ស្រះ​ទឹក​, ២-​ការធ្វើ​ផ្លូវ​ប្រវែង​៧​គីឡូម៉ែត្រ នៅ​ឃុំ​តាំង​ក្រាំង ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​៣-​ការជួប​ប្រជាជន និង​លោកគ្រូ អ្នកគ្រូ ដើម្បី​ពន្យល់ និង​បង្ហាញ​អំពី​ការអភិវឌ្ឍ​ជឿនលឿន របស់​ប្រទេស​កម្ពុជា ដែល​ផ្តើមចេញ​ពីថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩​។​


​ក្រៅពី​ការ​សំណេះសំណាល​ឯកឧត្តម​ក៏ បាន​លើកទឹកចិត្ត​ដល់​ឪពុកម្តាយ ឲ្យ​ជំរុញ​កូនៗ​ទៅ​រៀន​ឲ្យ​បាន​ជ្រៅជ្រះ ដើម្បី​បង្កើន​ធនធានមនុស្ស ចៀសវាង​បាន​នូវ​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ និង បន្ត​កសាង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​កម្ពុជា​៕

ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការដ្ឋាន​ស្ថាបនា​ផ្លូវ នៅ​ស្រុក​បាធាយ​ ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការដ្ឋាន​ស្ថាបនា​ផ្លូវ នៅ​ស្រុក​បាធាយ​