តារា​ស្រី​សិច​ស៊ី សេង សូ​ណា ជួប​រឿង​ស៊យ​

6 Videos

តារាស្រីសិចស៊ី សេង សូណា បានបញ្ចេញសារប្រាប់ដល់មហាថានាងត្រូវចោរលួចម៉ូតូបាត់កាលពីយប់ ថ្ងៃទី ០៣ ខែឧសភា ២០១៦ នេះ ហើយបានអំពាវនាវសូមឱ្យបងប្អូនចែកចាយព័ត៌មាននេះជាបន្ទាន់ ក្រែងមានវាសនាទទួលបានម៉ូតូនោះត្រឡប់មកវិញ ។

នៅក្នុងគណនីហ្វេសប៊ុក សេង សូណា បានបញ្ចេញសារប្រាប់ឱ្យដឹងថា «ម៉ូតូនាងខ្ញុំបាត់យប់មិញនៅ
ព្រែកលាប ចោរបានលួច បើបងប្រុសបងស្រីណាបានឃើញជួយកាក់ទុកឱ្យនាងខ្ញុំផង ឬ បងៗប៉ូលិស និង សមត្ថកិច្ចបានឃើញផ្លាកលេខម៉ូតូ 1FM-6104 ពណ៌ឈាមជ្រូក ហើយម៉ូតូបែកក្បាំងមុខផងដែរចា៎ សូមអរគុណទុកជាមុនសូមជួយស៊ែរបន្ដផង» ។

តាមប្រភពបានឱ្យដឹងថា ម៉ូតូរបស់នាងម៉ាក TODAY ដែលមានតម្លៃប្រហែល ៥០០ ដុល្លារ ជាម៉ូតូសម្រាប់ ប្អូននាងជិះទៅរៀន និង សម្រាប់រូបនាងផ្ទាល់ជិះទៅធ្វើការម្ដងម្កាល ។ ក្រោយពេលកើតហេតុ សេង សូណា ក៏បានរៀបចំដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចហើយដែរ ៕ ភូមិន្ទ