មតិ​ពលរដ្ឋ​ជុំវិញ​ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​និង​អគ្គលេខាធិការ​រង​គ.ជ.ប

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ខេត្ត រាជធានី នៃ​ប្រទេស​កម្ពុជា បាន​សម្ដែង​មតិ​ប្រហាក់ប្រហែល​គ្នា ជុំវិញ​ករណី​ចាប់​ខ្លួន​មន្ត្រី​សមាគម​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប និង​ការ​កោះ​ហៅ​មន្ត្រី​អង្គការ​សហប្រជាជាតិ ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី និង​សម​គំនិត​អំពើ​សូកប៉ាន់​សាក្សី។

សំណុំ​រឿង​នេះ គឺ​តុលាការ​សំអាង​លើ​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង ដែល​គេ​ចោទ​ថា ជា​ទំនាក់ទំនង​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ប៉ុន្តែ​អ្នក​ដែល​លួច​ថត​សំឡេង​ឯកជន និង​យក​មក​ផ្សព្វផ្សាយ​នោះ មិន​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ទៅ​វិញ។

សូម​ស្ដាប់​សម្រង់​មតិ​ដែល​រៀបរៀង​ជូន​ដោយ​អ្នកស្រី ខែ សុណង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។