គ្រូ​បង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ អង្គុយ​ស្លាប់​នៅ​ក្នុង​ហាង​កាហ្វេ

គ្រូ​បង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ អង្គុយ​ស្លាប់​នៅ​ក្នុង​ហាង​កាហ្វេ



ភ្នំពេញ​ ៖ ​ គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ បាន​​អង្គុយ​ស្លាប់​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ការ៉ាស់​សាំង​តេ​ឡា ​កែង​ផ្សារ​ទួល​សង្កែ ភូមិ​ទួល​សង្កែ​​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ដែរ ហើយ​មុន​ពេល​កើតហេតុ គាត់​បាន​ចូល​ទៅ​ហាង​ខាង​លើ​ដើម្បី​ហូប​ហាំ​ប៊ឺ​ហ្គ័​រ និង​កាហ្វេ​។ ក្រោយមក​មិន​ដឹង​មូលហេតុ​អ្វី ខណៈ​កំពុង​ហូប ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្ដង​។ អត្តសញ្ញាណ និង​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ៕

គ្រូ​បង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ អង្គុយ​ស្លាប់​នៅ​ក្នុង​ហាង​កាហ្វេ

គ្រូ​បង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ អង្គុយ​ស្លាប់​នៅ​ក្នុង​ហាង​កាហ្វេ