លោក ដូ​ណា​ល់ ត្រា​ម បន្ត​ឈ្នះ​នៅ​រដ្ឋ​អ៊ី​ន​ដាយ​អាណា

រដ្ឋ​វ៉ា​ស៊ី​ន​តោន ៖ លោក ថេ​ដ គ្រូ​ស (Ted Cruz ) បាន​ខ្ទាត​ចេញពី​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋ​អ៊ី​ន​ដាយ​អាណា​ហើយ​បន្ទាប់​ពី​ចាញ់ លោក ដូ​ណា​ល់ ត្រា​ម បេក្ខភាព​ប្រធានាធិបតី​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​។

លោក ថេ​ដ គ្រូ​ស​, សមាជិក​ព្រឹទ្ធសភា​រដ្ឋ​តិច​សាស់ បាន​ប្រាប់​អ្នកគាំទ្រ​នៅ រដ្ឋធានី​អ៊ី​ន​ដៃ​អាណា ថា « ពី​ដំបូង​, ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​នឹង​បន្ត​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​យប់​នេះ​, ខ្ញុំ​សោកស្តាយ​ដែល​មិន​អាច​យកឈ្នះ លោក ដូ​ណា​ល់ ត្រាំ »​។

លោក គ្រូ​ស បាន​និយាយ​ថា «​យើង​បាន​ផ្ដល់​គ្រប់យ៉ាង​ដែល​យើង​មាន​, តែ​អ្នកបោះឆ្នោត ជ្រើសរើស​បេក្ខភាព​មួយ​ផ្សេង​ទៀត​» ដែល​ការ​ជ្រើសរើស​នេះ ធ្វើ​ឲ្យ លោក ច​ន ខេ​ស៊ី​ក ទទួល​បាន​សំឡេង​ឆ្នោត​តិច ក្នុង​នាម​ជា​គូប្រកួត​ប្រជែង​តែ​មួយ​គត់​របស់ លោក​ត្រា​ម​៕