រដ្ឋមន្ត្រី​ព័ត៌មាន​ថា ប្រទេស​ខាងលិច​ពុំ​អាច​បំផ្លាញ​ប្រទេសមួយ ដើម្បី​ប្រជាធិបតេយ្យ​ឡើយ​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​និយាយថា ការប្រកប​វិជ្ជាជីវៈ សារព័ត៌​មាននៅ​កម្ពុជា មាន​សេរីភាព​មតិ​ប្រសើរ​ជាងគេ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ ត្រង់ចំណុច​នេះ លោក​បាន​លើក​ពី​គំនិត​ក្នុង​កាសែត The New York Time អាមេរិក​ថា ប្រទេស​ខាងលិច​ពុំ​អាច​បំផ្លាញ​ប្រទេសមួយ ដើម្បី​ប្រជាធិបតេយ្យ​បែប​ខាងលិច​ឡើយ ពីព្រោះ​ប្រទេស​នីមួយៗ មាន​ប្រពៃណី និង​ប្រវត្តិសាស្ត្រ​ខុសៗ​គ្នា​។​

​សំឡេង​លោក ខៀវ កាញារីទ្ធ​៖

​លោក​លើកឡើង​ក្នុង​ទិវា​សិទ្ធិសេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​៣ ឧសភា យ៉ាង​ដូច្នេះ​ថា​៖«​បើសិនជា​យើង​ជា​ប្រទេស​ខាងលិច ប្រឹង​ទៅ​បំផ្លាញ​ប្រទេស​មួយទៀត ដើម្បី​ឲ្យ​គេ​ទទួលយក​ប្រជាធិបតេយ្យ​បែប​ខាងលិច គឺ ពិតជា​បរាជ័យ​។ ​ប្រទេស​នីមួយៗ មាន​លក្ខណៈ​ខុសគ្នា​បន្តិច​បន្តួច​តាម​ប្រពៃណី ប្រវត្តិសាស្ត្រ ដូច្នេះ​ការអនុវត្ត​តែងតែ​មានការ មិន​ដូចគ្នា​សុទ្ធ​ទេ​ហើយ យើង​ក៏​ពុំ​អាច​ចម្លង​យក​ពី​ប្រទេស​គេ​ទាំងស្រុង មក​អនុវត្ត​ក្នុងប្រទេស យើង​បានដែរ​។ នេះ ជាការ​សំខាន់​ណាស់​។ ប៉ុន្តែ យើង​ក៏​គិត​ដែរ បើសិនជា​មិនមាន​ការបើក​ទូលាយ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ទេ គឺ​អ្នក​មួយចំនួន នៅតែ​លាក់​ព័ត៌មាន​»៕