​លោក កឹម សុខា កោះប្រជុំ​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​លើ​របៀបវារៈ​ចំនួន​៥

នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៤ ខែឧសភា ឆ្នាំ​២០១៦ លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដឹកនាំ​អង្គប្រជុំ ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ការកោះប្រជុំ​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅពេលនេះ ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​សិទ្ធិមនុស្ស ត្រូវបាន​សមត្ថកិច្ចរ​ដ្ឋា​ភិ​បាល​ធ្វើការ​កោះហៅ និង​ចោទប្រកាន់​តាមផ្លូវ​តុលាការ​ជា​បន្តបន្ទាប់​។​

របៀបវារៈ នៃ​កិច្ចប្រជុំ​នេះ ត្រូវបាន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បញ្ជាក់ថា​៖ ទី​១-​ស្ថានភាព​នយោបាយ​ទូទៅ ទី​២-​របាយការណ៍​ពី​គណៈ​អភិបាល និង​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ទី​៣-​ការចូលរួម​បេសកកម្ម​រដ្ឋសភា និង​ព្រឹទ្ធសភា ទី​៤-​វិសោធនកម្ម​វិធាន​ផ្ទៃក្នុង ទី​៥-​ការប្រមូល​ព័ត៌មាន នូវ​វត្តមាន នៃ​សមាជិកសភា​សម្រាប់​កិច្ចប្រជុំ និង​ពេល​អវត្តមាន​នៅក្រៅ​ប្រទេស និង​ទី​៦-​បញ្ហា​ផ្សេងៗ​…​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា រយៈពេល​ចុងក្រោយ​នេះ ទោះបី​មាន​កម្ដៅ​នយោបាយ​យ៉ាងណាក៏ដោយ ក៏​លោក​សង្កេតឃើញថា​៖ ទី​១-​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ជា​ពិស​សេស​ថ្នាក់មូលដ្ឋាន​នៅតែមាន​ភាពរឹងមាំ​ដដែល និង​ទី​២-​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ បាន​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ក្ដីសង្ឃឹម​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​។

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ដើម្បី​ឆ្លើយតប​នូវ​ចំណុច​ទាំងពីរ​ខាងលើនេះ​៖ ទី​១- ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ត្រូវតែ​នៅ​រួមសុខទុក្ខ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​២-​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​នៅ​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ក្ដីសង្ឃឹម​ដល់​ពួកគាត់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​កំណត់​គោលដៅ​ដដែល​នោះ គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​៕

13138935_1351670474850248_500309629476479664_n