ក្តៅពេក​! អ្នក​ស្រុក​យកគោទៅចង​ក្នុង​រូងភ្នំ

​ខេត្តកំពត ៖ រមណីយដ្ឋាន​កំពង់ត្រាច​ បច្ចុប្បន្ន​​កំពុងមានការអភិវឌ្ឍន៍​​គួរ​ឱ្យកត់សម្គាល់ ប៉ុន្តែ​អ្វី​ដែលគេ​មើល​ឃើញ​មួយផ្នែក​ ​​​មន្ត្រី​​អ្នក​រៀបចំ​​នៅរមណីយដ្ឋាន​​នៅជុំវិញ​ភ្នំកំពង់ត្រាច មិនទាន់​មានសភាពរលូន​នៅឡើយទេ ហើយភ្ញៀវជាតិ​ និងអន្តរជាតិ​ ​នាំគ្នា​មក​កម្សាន្ត​​ឥតឈប់ឈរផងដែរ ។

ថ្មីៗនេះ ខាងមន្ទីរ​សាធារណ​ការ​​ខេត្ត​ បាន​ក្រាល​ក្រួសក្រហម​​រួចរាល់ហើយ ដោយតភ្ជាប់​ពីផ្លូវ​​ជាតិលេខ៣៣ ពីផ្សារ​កំពង់ត្រាច ​ចូល​ទៅ​​ដល់​ភ្នំ​ចម្ងាយ ជាង​​​មួយគីឡូម៉ែត្រ ។

នៅក្នុង​​រូង​ភ្នំ​ ភ្ញៀវ​ជាតិ​បើគេចូល​ទៅ​ដល់​តែងតែ​​ដុត​ធូប​​បែរបន់​ប្រាថ្នា​អ្វីៗ​ដែល​ខ្លួនគេចង់​បាន ។ ប៉ុន្តែ​នៅចុង​ខែ​មេសា​នេះ ដោយ​សារ​តែមានកម្តៅ​ថ្ងៃក្តៅខ្លាំងពេក​ ម្យ៉ាង​ហួតហែង​ខ្វះ​ទឹកផង អ្នកស្រុក​នៅជិតរមណីយដ្ឋាន​​ភ្នំកំពង់ត្រាច បានយកគោទៅ​ចង​​ក្នុង​រូង​ភ្នំ ជាប់​កន្លែងតូប​ភ្នាក់ងារ​ទេសចរ​ខេត្ត​ អង្គុយ​ចាំយក​លុយ​ពីភ្ញៀវ​​ទេសចរ ។

លោកសយ ​ស៊ីណុល ប្រធាន​​មន្ទីរ​ទេសចរណ៍​ខេត្ត​បានប្រាប់ឱ្យ​ដឹងថា ភ្ញៀវ​​ជាតិ​ និងអន្តរជាតិនៅក្នុងខែមេសា​​២០១៦នេះ មាន​ការថយ​ចុះ ​​ដោយសារតែ​នៅកន្លែងលេង​ទឹក​មួយចំនួន​ ត្រូវបានរីង​​ស្ងួត ។ លោកសយ ស៊ីណុល បាន​ប្រាប់ឱ្យ​ដឹងថា ​ប៉ុន្មាន​ថ្ងៃនេះ ពលរដ្ឋ​​បាន​នាំគ្នាយកគោ​ទៅ​ចង​ក្នុង​រូងភ្នំ ប៉ុន្តែ​ដូចជា​មិន​ប៉ះពាល់​អ្វីដល់​ភ្ញៀវទេសចរ​​ទេ ។ លោក​និយាយថា ប៉ុន្មាន​ថ្ងៃ​នេះ មាន​កម្តៅ​​ថ្ងៃក្តៅខ្លាំង​​ពេក ហើយពលរដ្ឋ​នៅជិត​​ភ្នំ​ ក៏យកគោ​ទៅចង​ក្នុង​រូងភ្នំ​នោះតែម្តងទៅ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីខាងលើនេះដែរ ដោយសារ​តែ​អាកាសធាតុ​ភ្លាម​ៗ​នៅ​មុខ​ប្រាសាទ​បាក់​ខែង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​ដឹក​ភ្ញៀវ​ទេសចរ​រួច ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​មានការ​អាណិតអាសូរ​ជា​ពន់ពេក​ពី​សំណាក់​ម្ចាស់​ដំរី ព្រមទាំង​អ្នក​ភូមិ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​បានឃើញ​ហេតុការណ៍​នេះ​ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន ​«​កោះសន្តិភាព​»​ បាន​ឲ្យ​ដឹង​ថា នៅ​​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២​មេ​សា សត្វ​ដំរី​ដែល​ងាប់​ដោយសារ​ធាតុអាកាស​ក្តៅ​នោះ​ត្រូវ​បាន​កប់​នៅ​ក្រោយ​កសិដ្ឋាន​ប៉ែក​ខាងជើង​ប្រាសាទ​បាក់​ខែង ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពិធី​កប់​រួច​ម្ចាស់​ដំរី និង​អ្នក​ភូមិ​ក៏​ធ្វើ​ពិធីសូត្រមន្ត​តាម​បែប​សាសនា​ផង​ដែរ ។

លោក ព្រុំ វិច ប្រធាន​មន្ទីរ​បសុព្យាបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា សត្វ​ដំរី​ដែល​ងាប់​នៅ​មុខ​ប្រាសាទ​បាក់​ខែង​ដោយសារ​អាកាសធាតុ​ក្តៅ​គាំងបេះដូង​នោះ​មាន​អាយុ​ជាង​៦០​ឆ្នាំ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្តៅពេក​! អ្នក​ស្រុក​យកគោទៅចង​ក្នុង​រូងភ្នំ

ក្តៅពេក​! អ្នក​ស្រុក​យកគោទៅចង​ក្នុង​រូងភ្នំ

ក្តៅពេក​! អ្នក​ស្រុក​យកគោទៅចង​ក្នុង​រូងភ្នំ

ក្តៅពេក​! អ្នក​ស្រុក​យកគោទៅចង​ក្នុង​រូងភ្នំ

ក្តៅពេក​! អ្នក​ស្រុក​យកគោទៅចង​ក្នុង​រូងភ្នំ

ក្តៅពេក​! អ្នក​ស្រុក​យកគោទៅចង​ក្នុង​រូងភ្នំ