រន្ទះបាញ់សម្លាប់ ក្មេងប្រុសម្នាក់ និងរងបួស៤នាក់​ ខណៈផ្ទះ៨១ខ្នង រងការខូចខាត ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ​ដោយសាររន្ទះបាញ់ ក្រៅពីនោះក៏មានប្រជាពលរដ្ឋរងបួស៤នាក់ ​​និងខូចខាតផ្ទះចំនួន៨១ខ្នង ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់យ៉ាងខ្លំាំង នៅរសៀលថ្ងៃទី៣ ​ខែមករា​ ឆ្នាំ២០១៦ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។

​​សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ​ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់​ល្ងាចមិញនេះ​ ធ្វើត្រូវខូចខាតអង់តែនវិទ្យុ ដែលបានបន្សល់ពីរបបកម្ពុជាប្រជាធិបតេយ្យ ផ្ទះតាម៉ុកជាសារមន្ទីរ របើកព្រំដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ និងរលំបាក់មែកឈើជាច្រើនដើមផងដែរ។

លោកស្នងការខេត្តឧត្តរមានជ័យ ​​ម៉ែន​ លី ​បានឲ្យភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៤​​ខែមេសានេះថា​ ករណីខ្យល់កន្ត្រាក់ល្ងាចម្សិលមិញនេះ​ បណ្តាលឲ្យខូចខាត៖ នៅឃុំអន្លង់វែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បណ្តាលឲ្យខូចខាតផ្ទះ សរុបចំនួន៨១ខ្នង ក្នុងនោះមាន រលំផ្ទះ១ខ្នង រលំសាលាប្រជុំភូមិ១ខ្នង រលំរោងតារាងប៉ាល់ទះ១ខ្នង ប៉ើងដំបូលផ្ទះ៧៨ខ្នង ដួលប៉ាយធំ២ ដួលប៉ាយតូច១៥ បាក់បង្គោលអង់តែនតេអូ១ (នៅផ្ទះតាម៉ុក) របួសមនុស្ស២នាក់ប្រុស។

លោកស្នងការបញ្ជាក់ទៀថា ចំណែកនៅសង្កាត់បុស្បូវ ក្រុងសំរោង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងមាន៖ ដួលរលំទាំងស្រុងចំនួន១ខ្នង របើកដំបូលចំនួន២ខ្នង រន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងអង្គុយក្នុងផ្ទះ មានឈ្មោះ សឿ ពិសី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិខាងលើ។ រីឯស្រុកចុងកាល់

បណ្តាលឲ្យខូចខាត​រលំផ្ទះ១ខ្នង របើកដំបូលផ្ទះ១ខ្នង​ ​របើកដំបូលសាលាអនុវិទ្យាល័យពង្រ១បន្ទប់ រលំខ្ចុះសាលាអនុវិទ្យាល័យពង្រ១ខ្នង​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ភ្លៀង១មេធំ លាយឡំនិងផ្គររន្ទះ នៅល្ងាចថ្ងៃទី៣០ ខែមេសានេះ បានបណ្តាលឲ្យអ្នកនេសាទម្នាក់ ស្លាប់ដោយសារ  ខណៈកំពង់រកត្រី នៅដៃព្រែក ជាមួយកូនទូកតូចមួយ នៅម៉ោងប្រមាណ៤៖៣០នាទី ស្ថិតនៅភូមិពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នេត ភឿន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ២ ឃំុពាមក្រសោប ស្រុកមណ្ឌលសីមា មានមុខរបរធ្វើនេសាទ ហើយក្នុងបន្ទុកគ្រួសារមានកូនស្រី២នាក់។

អ្នកភូមិពាមក្រសោប បាននិយាយថា លោក នឹត ភឿន បានឃើញមេឃរកភ្លៀង ក៏បានធ្វើដំណើរមកផ្ទះវិញ ប៉ុន្តែស្រាប់តែ មកតាមផ្លូវ ក៏ត្រូវរន្ទះបាញ់ស្លាប់ខណៈមេឃកំពុងភ្លៀង ហើយក៏ព្រោះមានភ្លៀងខ្យលរន្ទះមកជាមួយគ្នា ហើយការធ្វើដំណើរតាមផ្លូវទឹកមិនដូចផ្លូវគោកទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត