​តើ​ទឹកដោះ​ម្តាយ​អាចមាន​ជាតិពុល​ឬទេ​?

​តើ​ទឹកដោះ​ម្តាយ​អាចមាន​ជាតិពុល​ឬទេ​?

​ទឹកដោះ​ម្តាយ​គឺជា​ទឹកដោះ​ដែល​មាន​អត្ថប្រយោជន៍​ណាស់​ចំពោះ​ទារក​គ្រប់រូប ប៉ុន្តែ​ប្រសិនជា​អ្នក​ធ្វើ​ខុស​តែ​បន្តិច នោះ​វា​នឹង​អាច​ធ្វើឲ្យ​មាន​ជាតិពុល​នៅក្នុងនោះ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​កូនអ្នកបាន​។ ដូចនេះ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​អំឡុង​ពេល​បំបៅ​ទឹកដោះ​កូន តើ​អ្នក​មិន​គួរ​ធ្វើ​អ្វីខ្លះ​?
​នៅពេល​ដែល​អ្នក​បំបៅ​ទឹកដោះ​ដល់​កូន អ្នក​មិន​ត្រូវ​មាន​ចិត្ត​មួល​ម៉ៅ ឆេវឆាវ និង​ខឹងច្រលោត​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ទឹ​កដោះអ្នកមាន​ជាតិពុល ដោយសារ​តែ​ពេល​ដែល​អ្នក​ខឹង​ម្តងៗ ជាតិពុល​ទាំងឡាយ​នឹង​អាច​បញ្ចេញ​មក​ទាំងអស់ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​ទឹកដោះនោះ​មាន​ជាតិពុល​យ៉ាង​ងាយ នោះ​ក្រោយ​ពេល​ដែល​កូនបៅ​រួច វា​នឹង​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​គេ​យ៉ាង​ងាយ​។ ដូចនេះ​ពេល​ដែល​អ្នក​ទើប​តែ​ខឹង​រួច អ្នក​មិន​ត្រូវ​ឲ្យ​កូន​បៅ​ទេ អ្នក​គួរតែ​ច្របាច់​ទឹកដោះ​នោះ​ចេញ​មិន​ត្រូវ​ឲ្យ​កូន​បៅ​ឡើយ ហើយ​ត្រូវតែ​ចាំ​ដល់​ថ្ងៃស្អែក​ទើប​អាច​បន្ត​បំបៅកូន​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។