តើ​ការអប់រំ​ទារក​ដែល​មាន​អាយុ​ពី​០​ដល់​១​ខែ​នៅ​ក្នុង​ផ្ទៃ ផ្តោត​ទៅលើ​អ្វី​?

តើ​ការអប់រំ​ទារក​ដែល​មាន​អាយុ​ពី​០​ដល់​១​ខែ​នៅ​ក្នុង​ផ្ទៃ ផ្តោត​ទៅលើ​អ្វី​?

​មាន​អ្នក​ម្តាយ​មួយចំនួន​យល់​ថា​ទារក​នៅ​ពេល​ដែល​នៅក្នុង​ផ្ទៃ គឺ​មិន​ត្រូវ​ការអប់រំ​នោះទេ ចាំ​ដល់​ពេល​ដែល​កើត​ចេញ​មក​ទើប​ត្រូវការ​ការអប់រំ នេះ​ជា​គំនិត​ដែល​ខុស​មួយ​។ ដូចនេះ​អ្នក​ត្រូវតែ​ចាប់ផ្តើម​អប់រំ​ពី​ពេលដែល​គេ​នៅក្នុង​ផ្ទៃ​។ តើ​ទារក​ដែល​មាន​អាយុ​ពី​០​ដល់​មួយ​ខែ​ក្នុង​ពោះ គួរតែ​អប់រំ​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​ទើបតែ​មាន​ផ្ទៃពោះ​មួយ​ខែ​ដំបូង អ្នក​ត្រូវ​តែ​ឧស្សាហ៍​ដើរ ហើយ​ស្តាប់​តន្ត្រី​ដែល​អ្នក​ចូលចិត្ត ហើយ​មិន​ត្រូវ​ធ្វើ​ការងារ​ដែល​ធ្ងន់ និង​នៅ​កន្លែង​ដែល​មាន​បរិស្ថាន​មិនល្អ​នោះ​ទេ ម្យ៉ាងទៀត​ក្នុង​នាម​ជា​ស្វាមី អ្នក​ត្រូវ​តែ​ជួយ​ធ្វើ​ការងារ​ផ្ទះ ហើយ​បោសសំអាត​បន្ទប់​ឲ្យ​ស្អាត​។ ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​ញ៉ាំ​ស្រា និង​ជក់បារី​នៅ​មុខ​ប្រពន្ធ​អ្នក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ​បាន​។ ចំនុច​ដែល​សំខាន់ អ្នក​ត្រូវ​តែ​ចៀស​ពី​ការឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​អ្នក ទើប​អាច​បង្រៀន​កូន​ក្នុង​ផ្ទៃ​ឲ្យមាន​ចិត្តស្ងប់ ហើយ​មិន​មាន​ច​រឹត​ឆេវឆាវ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។