អង្គែកើតពីអ្វី?

មូលហេតុ​ពិតប្រាកដ​មិន​ត្រូវបាន​គេ​ដឹង​នោះ​ទេ ប៉ុន្តែ គេ​ជឿ​ថា អង្គែ​អាច​បង្កឡើង​ដោយ​ការ​កើត​ជាតិ​ខ្លាញ់​ច្រើនពេក​នៅ​ក្រពេញ​ខ្លាញ់ និង​គល់​សក់​។ ការឆ្លង​មេរោគ​ផ្សិត អាច​រីកលូតលាស់​នៅក្នុង​ក្រពេញ​សេ​បូម រួមជាមួយ​នឹង​បាក់តេរី​។ នេះ​អាច​ជា​កត្តា​ដទៃទៀត​ក្នុងការវិវត្ត​ទៅជា​អ​ង្គែ​។​

ក​ម្ចេចសៗ​លាយ​នឹង​អង្គែ​លើ​ស្បែកក្បាល អាច​បង្កឡើង​ដោយ​បញ្ហា​ដទៃ​ទៀត​រួមមាន ៖
– ស្បែកស្ងួត ដែល​អាច​បណ្តាលមកពី​អាកាសធាតុ​។
– រោគ​ស្បែក​ដទៃទៀត​ដូចជា​តាអក មុន ឬ​ជំងឺ​ស្បែករ​បក​ក្រហមដែល​អាច​បណ្តាល​អោយ​កោសិកា​ស្បែក​ដែល​ងាប់ ប្រមូលផ្តុំ​គ្នា​នៅ​នឹង​លលាដ៍ក្បាល។
– ប្រើសាប៊ូកក់សក់​ញឹក​ពេក ឬ​មិន​សូវ​ជា​ប្រើ​។
– ប្រើ​ផលិតផល​ថែរក្សា​សក់ ឬ​ថ្នាំលាបសក់​ដែល​ធ្វើ​អោយ​សក់​ស្ងួត មាន​ក​ម្ចេចសៗឬ​ស្បែក​មានប្រតិកម្ម​ទៅ​នឹង​ផលិតផល​ទាំងនោះ​។
ជារឿយៗ អង្គែ​អាច​ឆ្លង​គ្នា​នៅក្នុង​ក្រុម​គ្រួសារ​។ ហានិភ័យ​នៃ​អង្គែ​អាច​ត្រូវ​បាន​កើនឡើង​ដោយ​កត្តា​ជីវសាស្ត្រ​មួយចំនួន​ ដូចជា លើ​បុរស ធាត់​លើស​ទម្ងន់ ស្បែក​មាន​ជាតិ​ខ្លាញ់ ឬ​មាន​បញ្ហា​សរសៃវិញាណ​ដូចជា ជំងឺ Parkinson ឬ​មាន​ជំងឺអេដស៍ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​៕

ប្រភព៖ iknow