គ្រូពេទ្យ​ឯកទេស​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ

គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ គឺ​លោក​វេជ្ជបណ្ឌិត កាក់ កក្កដា ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ភ្នែក នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ពុធ ទី​៤ ដល់​ថ្ងៃ​សុក្រ ទី​៦ ឧសភា។

លោក​វេជ្ជបណ្ឌិត កាក់ កក្កដា បញ្ជាក់​ថា ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​នេះ នឹង​ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយ-សន្ទុក ក្នុង​ស្រុក​បារាយ ខេត្ត​កំពង់ធំ៖ «ការ​វះ​កាត់ យើង​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ទាំងអស់ ប៉ុន្តែ​ផ្ដោត​សំខាន់​ទៅ​លើ​ជំងឺ​ភ្នែក​ឡើង​បាយ។ គាត់​ភ្នែក​ឡើង​បាយ​ដែល​អាច​ជួយ​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ​បាន ដើម្បី​គាត់​ប្រកប​របរ​ការងារ​គាត់​ឡើង​វិញ។ អា​ហ្នឹង​យើង​ផ្ដោត​សំខាន់​លើ​ជំងឺ​ហ្នឹង​ជាង​គេ គឺ​ជំងឺ​បាយ​ភ្នែក ជំងឺ​កន្ទុយ​ថ្លែន ប្រែង​ចាក់​ភ្នែក ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក គឺ​ព្យាបាល​គាត់​ទាំងអស់»

លោក​ឲ្យ​ដឹង​ថា កម្មវិធី​ផ្ដល់​សេវា​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​នេះ គឺ​សហការ​ជាមួយ​អង្គការ​មូលនិធិ​អន្តរជាតិ​មួយ​នៃ​ប្រទេស​អូស្ត្រាលី ឈ្មោះ ហ្វ្រេដ ហូឡូ (Fred Hollows Foundation)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។