កាកបាទក្រហមខេត្តឧត្តរមានជ័យ ប្រមូលថវិកាបានជិត១០ម៉ឺនដុល្លារ ក្នុងថ្ងៃប្រារព្ធខួបកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមពិភពលោក

ឧត្តរមានជ័យ៖ កាកបាទក្រហមខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហមខេត្តឧត្តរមានជ័យ និង សប្បុរសជនជាច្រើនរូបផងដែរ។ ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម នៅខេត្តឧត្តរមានជ័យនាព្រឹកមិញនេះ ទទួលបានថវិកាជិត ១០ម៉ឺនដុល្លារ។ លោក ស ថាវី ប្រធានកិត្តិយសកាកបាទក្រហមខេត្តឧត្តរមានជ័យ បានថ្លែងថា វិសាលភាពប្រតិត្តិការ របស់កាកបាទក្រហមកម្ពុជាមានទំហំធំឡើងៗ ជារៀងរាល់ឆ្នាំ ដើម្បីប្រសិទ្ធភាពនៃការបន្តផ្តល់សេវាមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និង ជនរងគ្រោះ ដោយគ្រោះមហន្តរាយ និង ឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហមនេះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិជួយឧបត្ថមគាំទ្រ និង បរិច្ចាគសម្ភារៈ ថវិកា ដល់កាកបាទក្រហមកម្ពុជា។ លោក គន់ គីម ក៏រំពឹងមុតមាំថា សប្បុរសជននឹងចូលរួមបរិច្ចាគធនធាន ដើម្បីបង្ហាញពីវប្បធម៌ នៃការចែករំលែក និង ការចូលរួមកម្លាំងមនុស្សធម៌ ដើម្បីបុព្វហេតុមនុស្សជាតិ។ នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ គន់ […]