ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្តេជ្ញាធ្វើការជាមួយវិស័យឯកជន ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្ដេជ្ញាចិត្តធ្វើការជាមួយវិស័យឯកជន ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន គ្រាដែលលោកចាត់ទុកវិស័យដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា។ ការប្រកាសប្តេជ្ញារបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក George Yeo ប្រធានក្រុមហ៊ុន Kerry Logistics Network នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានជម្រាបជូនទៅ លោកប្រធានក្រុមហ៊ុន Kerry Logistics Network ថា​ ក្រសួងកំពុងបង្កើតក្រុមប្រឹក្សាផ្តល់យោបល់ពិសេសមួយ ដែលជាក្រុមប្រឹក្សាដឹកជញ្ជូន ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងក្រសួងពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងពង្រឹងការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ លោក George Yeo ក៏បានសម្តែងការគាំទ្រ និង​​ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជួយដល់ក្រសួង ក្នុងការកាត់បន្ថយការចំណាយដឹកជញ្ជូន និង ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ សូមរំលឹកផងដែរថា ដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជា ក៏ដូចជាពង្រឹងសមត្ថភាពការប្រកួតប្រជែងផលិតផលរបស់ខ្មែរ នៅលើទីផ្សារពិភពលោកនោះ ក្រសួងសាធារណការបានស្នើដល់ […]