Justin Bieber ​បោក​ទូរសព្ទ​​​​បុរស​ម្នាក់​ចោល ត្រូវ​​គេ​​​ប្ដឹង​ទារ​១០​ម៉ឺន​ដុល្លារ

តារា​ចម្រៀង​ Justin Bieber កំពុង​ត្រូវ​បាន​បុរស​ម្នាក់​ប្ដឹង​ទារ​សង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ ដោយ​សារ​តារា​រូប​នេះ​បោក​កម្ទេច​​ទូរសព្ទ​របស់​គេ​​នៅ​ក្លឹប​មួយ​កន្លែង។ នេះ​តាម​សារព័ត៌មាន​​ US ។

 

Justin Bieber ​បោក​ទូរសព្ទ​​​​បុរស​ម្នាក់​ចោល ត្រូវ​​គេ​​​ប្ដឹង​ទារ​១០​ម៉ឺន​ដុល្លារ

តារា​វ័យ​២២​ឆ្នាំ​​បាន​បំផ្លាញ​ទូរសព្ទ​លោក Robert Earl Morgan ពេល​ដែល​បុរស​រូប​នេះ​ព្យាយាម​ថត​ Justin កំពុង​បំផ្លាញ​បំពង់​ចាក់​ស្រា​។ រឿងហេតុ​កើតឡើង​នៅ​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ Cle ទីក្រុង Houston រដ្ឋ Texas កាល​ពី​ខែ​មុន។

 

តាម​ពាក្យ​បណ្ដឹង​របស់ Robert Earl Morgan បាន​បញ្ជាក់​ថា៖”​Justinបាន​កើត​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង​ពេល​ឃើញ Robert ថត ហើយ​ក៏​​ឆក់​យក​ទូរសព្ទ​បោក​ចោល​បែក​ខ្ទេចខ្ទី​​ជា​បំណែក”។ តាម​ហេតុ​ផល​ដែល Robertប្ដឹង​ទារ​លុយ​ពី​ម្ចាស់​បទ “Sorry” ច្រើន​បែប​នេះ​ដោយសារ ក្នុង​ទូរសព្ទ​មាន​រូប​សំខាន់ៗ​ជា​ច្រើន​ដូចជា រូប​ខួប​កំណើត​លោក​យាយ​របស់​គេ​គម្រប់​១០០​ឆ្នាំ វីដេអូ​ដំណើរ​កម្សាន្ត​ផ្សេងៗ​និង​រូប​​ជាង៥០០០​សន្លឹក​ផ្សេង​ទៀត។ ​​ គេ​​ក៏​បាន​បាត់​លេខ​អ្នក​រកស៊ី​ជាមួយ​គ្នា​អស់​​ទៀត​ផង៕

 

Justin Bieber ​បោក​ទូរសព្ទ​​​​បុរស​ម្នាក់​ចោល ត្រូវ​​គេ​​​ប្ដឹង​ទារ​១០​ម៉ឺន​ដុល្លារ

 

ចុចអាន៖Justin Bieber ឈូស​សក់​ ចូល​រួម​ពិធី​ភ្ជាប់​ពាក្យ​ឪពុក ទាំង​ទឹក​មុខ​ស្ងួត​ចែស​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror