សប្តាហ៍​អ្នក​ច្នៃ​ម៉ូដ​​ភ្នំពេញ នៅ​ថ្ងៃ​ស្អែកផ្តោត​លើ​ម៉ូដ​​បុរស

សម្រាប់​រដូវកាល​ទី៦ នៃ​សប្តាហ៍​អ្នក​ច្នៃ​ម៉ូដ​​ភ្នំពេញ​ (Phnom Penh Designers Week) នៅថ្ងៃទី៥ ឧសភាស្អែកនេះ គឺ​ផ្តោត​ទៅ​លើ​វិថី​នៃ​អ្នក​ច្នៃ​ម៉ូដសម្លៀក​បំពាក់ ក្រោម​​ប្រធានបទ «បុរស»។

 

មូលហេតុ​នៃ​ការ​ផ្តោត​ទៅ​លើ​ម៉ូដ​របស់​បុរស ព្រោះ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ​អ្នក​ច្នៃម៉ូដ​អាច​មាន​វិធី​ក្នុង​បញ្ចេញ​នូវ​ទស្សនៈ ឬ​ទេព​កោសល្យ​របស់​ខ្លួន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ជា​លក្ខណៈ​សិល្បៈ ជា​ជាង​គ្រាន់​តែ​ធ្វើដើម្បី​ផ្សាយ​ពាណិជ្ជកម្ម។​

 

សប្តាហ៍​អ្នក​ច្នៃ​ម៉ូដ​​ភ្នំពេញ នៅ​ថ្ងៃ​ស្អែកផ្តោត​លើ​ម៉ូដ​​បុរស

 

ជួបគ្នានៅថ្ងៃស្អែកនេះ នៅទីលាន​ទាត់​បាល 3G​ Mini ដែលនឹង​មាន​ការ​បង្ហាញ​​ម៉ូដ​​សម្លៀក​បំពាក់​បុរស Ambre, KoolAs U, Waterlily, A.N.D., និង Don Protasio៕

 

អត្ថបទៈ ដៃគូសហការ