ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ រងរបួស​ធ្ងន់

ភ្នំពេញ:
បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខ​ណះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​បាន​ជ្រុ​កទៅបុក​របាំង​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​នៅ​ចំណុច​មុខ​ក្រុមហ៊ុនលក់​ហុងដា ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ហើយ​បើក​ម៉ូតូ​ម៉ាកហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FE-8701 ជិះ​តាមបណ្តោយ​ផ្លូវ​ព្រះសីហនុ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈមកដល់​ចំណុចកើតហេតុ​ខាងលើ​មិនបាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះចែក​ទ្រូងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គិលានសង្គ្រោះ មក​យកទៅ​កាន់មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​ត្រូវបាន កម្លាំង​សមត្ថកិច្ច​យក​​ទៅ​រក្សាទុក នៅអធិការដ្ឋាន​នគរបាល ខណ្ឌ ៕​