គណបក្សសង្គ្រោះជាតិ មិនអោយលោកកឹម សុខា លោកតុ វ៉ាន់ចាន់ លោកពិន រតនា ចូលឆ្លើយបំភ្លឺនៅតុលាការ 

ភ្នំពេញ:
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអោយដឹងថា នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី4 ខែឧសភា គឺបានសម្រេចមិនអោយលោកកឹម សុខា ប្រធានស្តី

ទីគណបក្សសង្គ្រោះជាតិ,លោកតុ វ៉ាន់ចាន់ តំណាងរាស្ត្រខេត្តកណ្តាល
និងលោកពិន រតនា តំណាងរាស្ត្រខេត្តបាត់ដំបង ចូលឆ្លើយបំភ្លឺនៅតុលាការ នៅថ្ងៃទី11 និងថ្ងៃទី16
ខែឧសភាខាងមុននេះទេទាក់បណ្តឹងកញ្ញា ធី សុវណ្ណថា និងពាក់ព័ន្ធអំពើ
ពេស្យាចារ ដែលមានកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ។
ហើយអោយតុលាការធ្វើតាមនីតិវិធីធ្វើលិខិតទៅក្រសួងយុត្តិធម៌ ហើយក្រសួងធ្វើលិខិតទៅប្រធានសភា ដើម្បីដកអភ័យឯកសិទ្ធិសភា។ បើមិនធ្វើតាមនីតិវិធីទេ គឺមិនចូលឆ្លើយបំភ្លឺទេ។