​ដឹង​ខ្លួនរត់ប្រះ​បាត់ បន្សល់​សត្វព្រៃកម្រមាន​​៥​​ក្បាល​ ​ ​

ខេត្តព្រះសីហនុ ៖ ​កាលពីវេលា​ម៉ោង​១០ និង៣៥នាទីព្រឹក​ថ្ងៃ​ទី០៤ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​​មុខ​​ផ្សារ​វាល​រេញ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ កម្លាំងចម្រុះដឹកនាំ​​ដោយ​លោក​ហាក់ សា​រុំ ប្រធាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វព្រៃ​ចល័ត ​បាន​ធ្វើការ​​ចុះ​ស្ទាក់​ឃាត់​​ម៉ូតូ​មួយ​រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ ​(​អ្នក​បើក​​គេចខ្លួន​បាត់​) ​ដោយ​ដកហូត​សត្វ​សំ​ពោ​ច​ក្រអូប​
​(​រស់​) ​ចំនួន៥​ក្បាល ​។

​ប​ច្ចុប្ប​ន្ន ​សត្វ​សំ​ពោ​ចទាំង៥ក្បាលនេះ ​ត្រូវបាន​រក្សា​ទុក​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ។ ជាមួយ​គ្នា​នេះ ​សមត្ថ​កិច្ច​ចម្រុះ​កំពុង​ស្រាវ​ជាវ​រក​ម្ចាស់​ ដើម្បី​​​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។